កណ្តាល​ ៖​ មានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន​ កេីតឡេីងនាថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០ នាទីនៅចំណុច«ផ្ទះសំណាក់ស្នាមញញឹមថ្មី» ក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដោយប៉ូលិសឃាត់ជនសង្ស័យ២នាក់ ។ 


ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ យ៉ែម រតនះ ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិ កោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល  (ឃាត់ខ្លួន)និង២-ឈ្មោះ ពៅ កក្កដា (ហៅកយ) ភេទប្រុស អាយុ ២៤ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។ 


វត្ថុតាងចាប់យករួមមាន​ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ (ធំ២កញ្ចប់,តូច០១កញ្ចប់),ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកSamsung ពណ៌ស(លេខ០៧០៧៥១៦៤៣)និងសម្ភារៈវេចខ្ចប់,ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។


ប៉ូលិសបន្តថា​ ដំបូងប៉ូលិសបានទទួលព័ត៌មានតាមរយទូរស័ព្ទពីម្ចាស់ផ្ទះសំណាក់ស្នាមញញឹមថ្មី បានរាយការណ៍ប្រាប់សមត្ថកិច្ចថា «មានមុខសញ្ញាចំនួន០២ នាក់ភេទប្រុសគួរឱ្យសង្ស័យអាចប្រើប្រាស់គ្រឿងញៀនបានមកជួលបន្ទប់លេខ ១០ដេក »។ 


ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរ សហការជាមួយកម្លាំងប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចផ្ទះសំណាក់ខាងលើ បន្ទប់លេខ១០ ក៏បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ខាងលើ និងដកហូតវត្ថុតាង ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ (ធំ០២កញ្ចប់ តូច០១ កញ្ចប់)ព្រមទាំងសម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត រួចកម្លាំងប៉ូលិសចក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ រួមទាំង វត្ថុតាង យកមកប៉ុស្តិ៍រដ្ឋបាលគគីរដើម្បីសួរនាំ ។ 


នៅចំពោះមុខសត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា«ថ្នាំញៀន(ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំក្តាន់ពីរ ក្រុងភ្នំពេញ ដើម្បីយកមកវេចខ្ចប់ ជាកញ្ចប់តូចៗ ចែកចាយបន្ត» ។

  

ក្រោយពីសួរនាំរួច កម្លាំងសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំង ០២នាក់ រួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕