ខេត្តកំពង់ឆ្នាំង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពាមស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ មានរៀបចំប្រកាសសមាសភាពសកម្មជនយុវជនគណបក្ស ភូមិទាំង១៣ ស្ថិតក្នុង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សៀត គឹមលៀង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។


ដោយមានការចូលរួមពី លោក ស៊ុ សុជាតិ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំពាម លោក កែ ប៊ុនរិទ្ធ  និងលោក ឡិក មីធែល អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំពាម អោម សំអឿន តំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ លោក កេត សំអាត និងលោក មុំសារ័ត្ន ប្រធានអនុប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យនិងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។


លោក កេត សំអាន បានអានសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ បានសម្រេចតែងតាំងសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជាភូមិទាំង១៣ក្នុងឃុំពាម សរុបចំនួន៣៣រូប ស្រីចំនួន៣រូប។



 បន្ទាប់មក ឯកឧត្តម សៀត គឹមលៀង ព្រមទាំងគណអធិបតីបានប្រគល់សេចក្តីសម្រេចជូនសមាជិក សមាជិកា ទាំង៣៣រូប និងតំណាងសកម្មជនយុវជនទាំង៣៣រូបទើបនិងប្រកាសថ្មីបានធ្វើការប្តេជ្ញាចិត្តថ្មី ៕



ដោយសុក្ខារិន