លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារសាខា និងក្រុមការងារអនុសាខាសមាគម ស្រុកកោះសូទិន អញ្ជើញចុះសួរសុខទុក្ខ ឧបាសក ឈួន បឿន អាយុ ៨០ឆ្នាំ ជាសមាជិកអនុសាខាសមាគមស្រុកកោះសូទិន រស់នៅភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យខេត្ត ដោយសាររអិលជើងដួល ខណៈរូបគាត់កំពុង មានជម្ងឺលើសឈាម ។
ក្នុងឱកាសនោះ លោក សំំ ពិសិដ្ឋ ក្នុងនាមក្រុមការងារសាខា និងអនុសាខាសមាគម បាននាំយកនូវថវិកា និងគ្រឿងឧបភោគ ដែលជាមូលនិធិរបស់ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍ សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម សរុបចំនួន ៦៨២.០០០រៀល អង្ករ ០១ប៊េ ទឹកបរិសុទ្ធ ០១កេស និងទឹកដោះគោឆៅ ០២យួរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា ដែលជានិច្ចកាល ថ្នាក់ដឹកនាំយើង តែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនមានការរើសអើងឡើយ ។
លោកប្រធានក្រុមការងារ ក៏បានស្នើដល់ឧបាសក ឈួន បឿន សូមឱ្យសម្រាកព្យាបាលជម្ងឺ និងការហូបចុកឲ្យបានគ្រប់គ្រាន់ ជាពិសេស សូមស្ដាប់តាមការណែនាំ របស់ក្រុមគ្រូពេទ្យ ដើម្បីឱ្យសុខភាពវិវត្ត ទៅរកភាពល្អប្រសើរឡើងវិញ ដើម្បីចូលរួមលើការងារមនុស្សធម៌ របស់សមាគម រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម ដែលមានឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្ត ផងដែរ ៕