(ប៉ៃលិន) ៖ ដើម្បីចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលជាពិសេសគឺអនុវត្ត ៣ការពារ ៣កុំ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩ ចូលក្នុងសហគមន៍ ។ ទើបកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ហុកសុផល អនុប្រធានស.ស.យ.ក ខេត្ត និងជាអភិបាលរងខេត្ត ឯកឧត្តម ហែម រិទ្ធីអភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរ និងក្រុមការងារយុវជនស្ម័ក្រចិត្តស.ស.យ.កខេត្តប៉ៃលិន ជាច្រើនរូបចូលរួមផងដែរ ។
ឯកឧត្តម ហុក សុផល បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការណែនាំពីលោកជំទាវ បានស្រីមុំ អភិបាលខេត្ត និងជាប្រធានស.ស.យ.ក ខេត្តប៉ៃលិន ដើម្បីចូលរួមជាមួយជារាជរដ្ឋាភិបាល ៣កុំ ៣ការពារទើបឲ្យក្រុមការងារបាននាំម៉ាស អាល់កុល និងជែលយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺកូវិដ-១៩ ចូកក្នុងសហគមន៍ក្នុងខេត្តប៉ៃលិន ។ ប្រភពបន្តថា កន្លងមកនៅខេត្តប៉ៃលិននេះក្រោមការចង្អុលបង្ហាញពីឯកឧត្តមហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក លោកជំទាវអភិបាលខេត្ត តែងតែដឹកនាំក្រុមយុវជន ស.ស.យ.ក ទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺកូវិដ-១៩ ដូចជាចុះជួយពលករ ចំណូលស្រុក ដែលមកពីប្រទេសថៃ ឲ្យពួកគាត់ទៅធ្វើចត្តាឡីស័កតាមបណ្ឌមដែលខាងខេត្តកំណត់ ជាពិសេសក្រុមយុវជន ស.ស.យ.កខេត្ត បានទៅចូលរួមជួយធ្វើម្ហូបអាហារជូនដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលផងដែរ ។ ចំពោះការចុះផ្សព្វផ្សាយនេះ គឺធ្វើឡើងនៅទូទាំងខេត្តប៉ៃលិន ហើយការផ្សព្វផ្សាយ ធ្វើរហូតដល់ជំងឺនេះផុតរលត់ចេញពីប្រទេសយើង។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាអនុវត្តឲ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល និងការដាក់ចេញរបស់ជារដ្ឋាភិបាលគឺ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងទាំងមូល ៕
ដោយ ៖ នីយ៉ា