ខេត្តកំពង់ឆ្នាំង: ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៨លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក សមាគមអតីតយុទ្ធជន ចំនួន ០២គ្រួសារ ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


ព្រឹក ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១  លោក ឃូ សុផាន់ មេបញ្ជាការរងតំបន់ប្រតិបតការសឹករងកំពង់ឆ្នាំង និង លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្ត  តំណាង ឯកឧត្តម  ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយ ក្រុមការងារថ្នាក់ខេត្ត ឃុំ ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ៨,០០០,០០០ រៀល , លិខិតចូលរួមមរណទុក្ខ  ជូនដល់:គ្រួសាររបស់លោកស្រី ឈុំ យីម ត្រូវជាកូនរបស់សព ឈ្មោះ សោម សយ អតីតគ្រួសារសេនាជន( គ្រួសារពលី ) ID (SC87000252) ទទួលមរណភាព នៅភូមិខ្សែត ឃុំចោងម៉ោង  ស្រុកទឹកផុស ។


និងគ្រួសារលោកស្រី ស៊ិន សុផា ត្រូវជាកូនរបស់សព ឈ្មោះ ម៉ា ម៉េត អតីតគ្រួសារយោធិន ( គ្រួសារពលី) ID (SA00000412) ទទួលមរណភាព នៅភូមិចោងម៉ោង  ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  ។


នៅបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន  និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕




ដោយសុក្ខារិន