ខេត្តកំពង់ឆ្នាំង:
កូនប្រសារស្រវឹងស្រាបង្កអំពើហឹង្សាកាប់ទៅលើឪពុកក្មេកគ្រាដែលគាត់កុំពង់អង្គុយហូបម៉ីបណ្តាលអោយដាច់ស្លឹកត្រចៀករងរបួស ។ ហេតុការអំពើហឹង្សាខាងលើនេះកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចផ្ទះរបស់ឈ្មោះ បិន វ៉ុន ភេទប្រុស ដែលស្ថិតនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបានមូលដ្ឋានឃុំជ្រៃបាក់បានអោយដឹងនៅព្រឹកថ្ងៃទី២៨មេសា២០២១នេះថាករណីហឹង្សា ក្នុងគ្រួសារខាងលើនេះដែរបង្ករឡើងដោយជនសង្ស័យឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរជាកូនប្រសា បានផឹកសុីស្រវឹងបានយក កាំបិតប័ុងតោ កាប់ទៅលើឪពុកក្មេកឈ្មោះ ប៊ិន វ៉ុន ភេទប្រុសអាយុ ៥៣ ឆ្នាំមានទីលំនៅ ភូមិឃុំស្រុកជាមួយគ្នាបណ្តាលអោយដាច់ស្លឹកត្រចៀកផ្នែកខាងស្ដាំគ្រាដែលឪពុកក្មេកកំពង់អង្គុយហូបម៉ីនៅខាងក្រោមផ្ទះនិងរងរបួសផងដែរ។សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងទៀតថាជនរងគ្រោះមិនដឹងជាមានទំនាស់ពាក្យសម្តីគ្នាជាមួយជនពីពេលណានោះឡើយបានជាជនសង្សយ័ជាកូនប្រសារកាប់បណ្តាលអោយរងគ្រោះយ៉ាងនេះ ។ក្រោយពេលកើតហេតុជនដៃដល់បង្ករអំពើហឹង្សាកូនប្រសារកាប់ទៅលើឪពុកក្មេកបានរតគេចខ្លួនបាត់ផងដែរ ។ជនរងគ្រោះក្រោតពេលកើតហេតុត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌល់សុខភាពឃុំ តែព្រឹកនេះដោយសាស្ថានភាពធ្ងន់បានបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។ក្រោយកើតហេតុកម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និង ប្រមូលវត្ថុតាងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការបន្តទៅតាមនីតិវិធីផងដែរ ៕