ខេត្តរតនគិរី៖
ប្រជាពលរដ្ឋចំនួន០៧នាក់ដែលហូបត្រីខកំប៉ុងដែលនាំចូលពីប្រទេសវៀតណាមស្រាប់ពុលបណ្តាលឱ្យក្អួតចង្អោរទន់ដៃទន់ជើងគ្រប់គ្នាហើយក៏ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក អូរយ៉ាដាវចុះជួយដឹកជញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៦.៣០ នាទីល្ងាចថ្ងៃទី០១ខែមីនា ឆ្នំា២០២១ត្រង់ចំណុចភូមិភិឃុំសេសាន្តស្រុកអូរយ៉ាដាវ។
លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូយ៉ាដាវបានឱ្យដឹងថាជនរងគ្រោះទាំង៧នាក់នោះមានទី១.ឈ្មោះ សល់ សី ភេទប្រុសអាយុ១៦ឆ្នាំ ទី២.ឈ្មោះសល់ ឡេស ភេទប្រុសអាយុ ១៥ឆ្នាំ ទី៣.ឈ្មោះសេវ លីន ភេទស្រី អាយុ១៤ឆ្នាំ ទី៤.ឈ្មោះសល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ ។៥.ឈ្មោះសល់ ដានី ភេទស្រី អាយុ១១ឆ្នាំ ទី៦.សល់ សេ ភេទប្រុសអាយុ ១៣ឆ្នាំ និងទី៧.ឈ្មោះសល់ ព្រំ ភេទប្រុសអាយុ ១២ឆ្នាំ។អ្នករងគ្រោះទាំងអស់គ្នារស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។លោកអធិការបន្តថា ក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភិភ្លាមថាមានករណីអ្នកហូបត្រីខពុលមានអាការៈវិលមុខ ក្អួតចង្អោរ៍ ទន់ដៃទន់ជើង ក៏ដឹកនាំកម្លាំងចុះទៅជួយអន្ដរាគមន៍ភ្លាមដែរ។ពេលទៅដល់ឃើញជនរងគ្រោះអ្នកភូមិបាននាំមកដល់ចំណុចកំពុងចម្លងភូមិភិរួចក៏ដឹកយកមកកាន់មណ្ឌលសុខភាពស្រុកអូយ៉ាដាវដើម្បីសង្គ្រោះបន្ទាន់។ លោកអធិការថា នៅព្រឹកថ្ងៃទី០២ខែមីនាឆ្នំា២០២១នេះ លោកចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក គឺហ្វខេនមកកាន់អធិការដ្ឋានឱ្យកាំកុងត្រូលធ្វើការពិនិត្យ។ ហើយនៅព្រឹកនេះពួកគាត់ជនរងគ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ រងចាំ តាមដានអាការៈបន្តទៀត ៕