កំពង់ឆ្នាំង:

ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដួលផ្កាប់មុខស្លាប់ក្នុងផើងទឹកមិនមានគ្រួសារដឹង ។ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង 6:00 ព្រឹកថ្ងៃទី 8 ខែមេសាឆ្នាំ 2021ដោយសារគេបានប្រទះឃើញស្លាប់ផ្កាប់មុខនៅក្នុងផើងផ្កា ដែលស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។  យោងតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលបានរងគ្រោះស្លាប់ខាងលើ មានឈ្មោះ ធុន សាម៉ន អាយុ ៤៨ឆ្នាំមានប្តី ឈ្មោះ សិន រ៉េត អាយុ 69 ឆ្នាំរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។

ប្រភពសមត្ថកិច្ចខាងលើដដែលបានបន្តថា នៅមុនពេលកើតហេតុយប់ថ្ងៃទី 7 ខែមេសា ស្ត្រីរងគ្រោះខាងលើដេកនៅខាងមុខផ្ទះ ដោយឡែកប្ដី ដេកនៅខាងក្រោយផ្ទះ។ប្រភពខាងលើដដែលបានអោយដឹងទៀតថានៅព្រឹកឡើង ថ្ងៃទី 8 ខែមេសា ប្ដីស្ត្រីរងគ្រោះបានបើកទ្វារផ្ទះបាត់ ប្រពន្ធមិនឃើញនិងបានរកមើលទៅជ្រុងខាងលិចផ្ទះទើបបានប្រទះឃើញប្រពន្ធដេកស្លាប់ផ្កាប់មុខក្នុងផើងផ្កាមានទឹកបាត់ទៅហើយ ដោយឃើញសភាពដូច្នេះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន។ក្រោយទទួលបានសេចក្តីរាយការណ៍មក សមត្ថកិច្ចក៏បានចុះធ្វើកោសល្យវិច្ច័យនិងបានដាក់ការសន្និដ្ឋានថាស្រី្តខាងលើប្រហែលជាខ្យល់គ ហើយដួលក្នុងផើងមានទឹក បណ្តាលឱ្យស្លាប់ នៅក្នុង ផើមផ្កាមានទឹក ។


បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលមានលំនៅឋានបានឱ្យដឹងថា ស្រី្តខាងលើជាមនុស្សញៀនស្រាសផឹក រាល់ថ្ងៃ ដោយសង្ស័យស្រវឹងខ្លាំងដើរទៅដួល ផ្កាប់មុខហើយពុំមាននរណាដឹង ទើបបណ្ដាលឲ្យលង់ទឹកស្លាប់។ក្រោយពេលកើតហេតុដាកសពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕