ខេត្តកំពង់ចាម
តាមសេចក្ដីរាយការណ៍ ពី លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០ និង៣០នាទី មានករណើគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ ក្នុងដំណើច្រាសទិសគ្នា នៅលើផ្លូវក្រាលកៅស៊ូលេខ 71C ស្ថិតក្នុងភូមិមាឃ ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ប្រភពដដែល បញ្ជាក់ថា ករណីនេះ កើតឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណ បើកបរដោយ មិនស្គាល់ឈ្មោះ ធ្វើដំណើពីកើតទៅលិច បានបុកប៉ះ ជាមួយនិងម៉ូតូម៉ាកវេវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ សា យូសុះ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិមាឃ ៣ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួមដំណើរ ជាមួយស្ត្រីម្នាក់ទៀត ឈ្មោះ រីណា អាយុ ២១ឆ្នាំ នៅភូមិឃុំជាមួយគ្នា ធ្វើដំណើរពីលិចទៅកើត ។ ករណីនេះបណ្តាលឲ្យ របួសមនុស្ស ០២នាក់ កម្រិតធ្ងន់ ម្នាក់ និងខូចខាត ម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ ដោយមូលហេតុថា អ្នកបើកបររថយន្ត មិនប្រកាន់ស្តាំ ។
ក្រោយពេលកើតហេតុ វត្ថុតាងម៉ូតូ ត្រូវបានសាច់ញ្ញាតិ យកទៅផ្ទះវិញ ។ ចំណែកឯអ្នករងគ្រោះត្រូវបានសាច់ញាតិ នាំយកទៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ។ ចំពោះ អ្នកបង្ករបានបើករថយន្តរត់គេចខ្លួនបាត់ តែម្ដង ៕