ខេត្តកំពង់ឆ្នាំង:
សមត្ថកិច្ចនគរបាលខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកំពង់លែងនិងមន្ត្រីនៃមន្ទីរសុខាភិ បាលខេត្ត នៅម៉ោង០៥ល្ងាច ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះបានចុះទៅប្រមូលប្រជាពលរដ្ឋនិងកម្មករកម្មការនីចំនួនជាង ៣០ នាក់នៅក្នុងស្រុកកំពង់លែង ដែលបានល្មើលនឹងបម្រាមរបស់អាជ្ញាធរនិងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល លួចចេញពីក្រុងភ្នំពេញមកកាន់ស្រុកកំពង់លែងតាមគោលដៅហាមឃាត់ ដោយបានដឹកជញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅកាន់មណ្ឌលចត្តាឡីស័កនៅស្រុកទឹកផុស នឹងយកសំណាងទៅពិនិត្យរកមេរោគកូវីត១៩ ផងដែរដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។លោក ឆាន់សារ៉េត អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង០៥ ល្ងាចថ្ងៃ នេះ យើងប្រមូលបានប្រជាពលរដ្ឋនិងកម្មករកម្មការិនីចំនួនជាង៣០ នាក់ មកពីទីក្រុងភ្នំពេញចូលមកទឹកដីស្រុកកំពង់លែង ជាស្រុកកំ ណើត (អត់ដឹងមកតាមផ្លូវណា)គឺនៅក្នុងឃុំស្វាយរំពារ និង ឃុំដារ ។