កំពង់ចាម ៖ 

យោងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅវេលាម៉ោង០៩.៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កំលាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម ចំនួន ០៥នាក់ រថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះទៅដល់ចំណុចភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។



បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៅ សុផាណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅរស់នៅភូមិកោះកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាប់ពាក់ព័ន្ធពីបទ ញុះញង់ឲ្យមានការរើសអើង និងរារាំងដល់ការអនុវត្តវិធានការ ប្រព្រឹត្តនៅចំណុចភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនបង្ករត្រូវបានសមត្តកិច្ចបញ្ជូនដាក់ពន្ធនាគារខេត្តកំពង់ចាម។