តាមសេចក្តីរាយការណ៍ របស់អាជ្ញាធរថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឃាត់ខ្លួន ឈ្មោះ សុខ ម៉េងស្រុី ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។ 


ប្រភពដដែល ឲ្យដឹងទៀតថា ការឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់នេះ គឺអនុវត្តតាម ដីការបង្គាប់ឱ្យនាំខ្លួនលេខ ៤០៦ព.ស ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ចេញដោយ លោក អ៊ុចាន់ ថុល ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម ក្នុងករណីហឹង្សា ដោយ ចេតនា នៅភូមិ ឃុំ កើតហេតុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកំពុងបំពេញសំណុំរឿងចាត់ការ ទៅតាមនីតិវិធី ៕