ខេត្តរតនគិរី៖

កម្មករម្នាក់ដែលត្រូវបានម្ចាស់ចំការជាខ្មាន់កាំភ្លើងបាញ់ប្រហាស្លាប់នោះប្រភពបង្ហើបថាដោយសារបែកថ្នាំហើយសមត្ថកិច្ចក៏កំពុងឃាត់ខ្លួនជនខ្មាន់កាំភ្លើងនោះមកសួនាំនិងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងហើយប៉ុន្តែស្ថិតក្នុងការលាក់លៀមនៅឡើយ។ការបាញ់ប្រហាទៅលើកម្មករនោះម្ចាស់ចំការជាខ្មាន់កាំភ្លើងបានធ្វើសកម្មភាពនៅវេលា១៤.៣០នាទីថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ត្រង់ចំណុចផ្ទះចំការក្នុងភូមិគងយុឃុំប៉ាតេស្រុកអូរយាដាវខេត្តរតនគិរី។

តាមប្រភពបង្ហើបថាជនរងគ្រោះឈ្មោះ រិន ចន្ថាជកម្មករស្នាក់នៅបំរើប្រចាំគ្រួសារជាមួយនិងម្ចាស់ចំការជាឃាតកនោះស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ប្រភពបន្តថាជនសង្ស័យខ្មាន់កាំភ្លើងជាឃតកបាញ់ប្រហាជនរងគ្រោះនោះឈ្មោះ លី ថេងជាង ភេទប្រុសអាយុ៤៨ឆ្នាំមានស្រុកគំណើតនៅភូមិដំបូកឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមហើយមានតួនាទីជាមន្ត្រីយោធាមុខងារទីចាត់ការកលិយុគអគ្គបញ្ជាការកងទ័ពមានទីលំនៅបច្ចុប្បន្នភូមិគងយុឃុំប៉ាតេស្រុកអូរយាដាវខេត្តរតនគិរី។ការបាញ់ប្រហារនោះតាមប្រភពបង្ហើបថាជនរងគ្រោះជាមនុស្សញៀនថ្នាំនៅថ្ងៃកើតហេតុគេបានបែកថ្នាំហើយបង្ករការអុកឡុករករឿងចង់វាយកញ្ចក់រថយន្តថៅកែម្ចាស់ចំការជាខ្មាន់កាំភ្លើងនោទើបធ្វើឱ្យថៅកែនោះទប់កំហឹងមិនបានក៏បាញ់ប្រហារតែម្តងទៅ។




ក្នុងអំពើបាញប្រហានោះបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរកែវ។តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបច្ចេកទេសឃើញថាគ្រាប់កាំភ្លើងត្រូវជនរងគ្រោះចំនួនប្រាំគ្រាប់ទី១.មួយគ្រាប់ចំភ្លៅក្បែរជង្គង់ខាងស្ដាំគ្រាប់ ទី២.ចំកំភួនជើងឆ្វេង - ទី៣និងទី៤ត្រូវចំដើមទ្រូងក្រោមឃ្លៀកខាងឆ្វេងនិងគ្រាប់ទី៥ចំដើមដៃឆ្វេង។ក្រោយកើតហេតុកម្លាំងព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើការឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងនោះមកឃុំខ្លួនបណ្តោះអសន្នធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕