ខេត្តកំពង់ឆ្នាំង:

សមត្ថកិច្ចធ្វើការបំបែកក្រុងកម្មករប្រមាណជា១០០បានសម្រុកចូលមកបើកលុយនៅខាងមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តកំពង់ឆ្នាំងយ៉ាងពពាក់ពួនគ្រាដែលអាជ្ញាធខេត្តកំពង់រិតបណ្តឹងកិច្ចការពារមេរោគកូវិដ១៩ ។ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៩មេសា២០២១ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។




អនុប្រធានការរិយាលយ័សណ្តាប់ធ្នាប់សាធារណះខេត្តកំពង់ឆ្នាំងលោកវរះសេនីយ៍ទោ ព្រាបចាន់ណា បានអោយដឹងថា នៅព្រឹកនេះមានការប្រមូលផ្តុំពពាក់ពពូននៅខាងមុខធនាគារប្រៃសណីយ៍.ក.អ.សាខាខេត្តកំពង់ឆ្នាំដើម្បីរងចាំបើកប្រាក់ខែប្រមាណជា១០០នាក់ដែលភាគច្រើនជាកម្មករោងចក្រM.V. ។អនុប្រធានការរិយាល័សណ្តាប់ធ្នាប់សាធារណះខេត្តបានអោយដឹងទៀតថាគ្រាដែលកម្មកខ្លះនៅមិនទាន់មានកាត.អេ.ធី.អ៉ឹម នោះខាងសន្តិសុខបានអោយទៅចាំបើកនៅខាងរោងចក្រវិញហើយអ្នកដែលមានកាត.អេ.ធី.អ៉ឹម.អាចបើកនៅទីនេះបាន ។លោកថានៅពេលដែលកំលាំងរបស់លោកល្បាត់មើលឃើញសភាពរញ៉េរញ៉ៃពពាក់ពពូនដូច្នេះលោកក៍នាំកម្លាំងធ្វើការបំបែកកុំអោយមានការពពាក់ពូនគ្នាគ្មានសណ្តាប់ធ្នាប់នៅប្រសេកប្រសាចលើផ្លូវសាធារណះគ្រាដែលអាជ្ញាធខេត្តកំពង់ធ្វើការរិតបណ្តឹងនៅគ្រប់ទីកន្លែងក្នុងខេត្តនិងបានធ្វើបំរាមគោចរមិនអោយមានការធ្វើដំណើឆ្លងកាត់ពីខេត្ត១ទៅខេត្ត១ដើម្បីធ្វើការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវិត១៩ចូលសហគមន៍ផង ។អនុប្រធានការរិយាលយ័សណ្តាបើធ្នាប់សាធារណះបានអោយដឹងទៀតថាក្រោយមកកម្លាំងរបស់លោកបានធ្វើការបំបែកនិងរៀបចំអោយមានសណ្តាប់ធ្នាប់នៅតាមដងផ្លូវបានល្អឡើងវិញផងដែរ ៕