ខេត្តកំពង់ឆ្នាំង:
យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់កប់នៅក្នុងដីយូហើយត្រូវបានប្រជាពលរដ្ឋបរត្រាក់ទរ័ភ្ជួស្រែប៉ះចំពីលើតែសំណាងល្អមិនផ្ទុះហើយរាយការណ៍ទៅសមត្ថកិច្ចនគបាលនិងប្រជាការពារអោយចុះមកយក ។ សមត្ថកិច្ចនគបាលមូលដ្ឋានឃុំកោះថ្កូវបានអោយដឹងនៅព្រឹកថ្ងៃទី២៨មេសា២០២១នេះថានៅព្រឹកថ្ងៃទី២៧មេសា២០២១ម្សិលមិញនេះមានប្រជាពលរដ្ឋម្នាក់ឈ្មោះ អ៊ុតសារឿន ហៅ ប្រុញ រសនៅក្នុងភូមិអង្គជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបានយកត្រាក់ទរ័ភ្ជួស្រែនៅខាងក្រោយផ្ទះស្រាប់តែប៉ះចំពីលើគ្រាប់ដែលកប់ក្នុងដីយូហើយរបើកឡើងជាប្រភេទ៨០mmតែសំណាងល្អមិនផ្ទុះ ។
ក្រោយពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចនគបាលមូលដ្ឋាននិងប្រជាការពារភូមិបានចុះទៅដល់កន្លែងកើតហេតុហើយយកមករក្សាទុកនិងបានរាយការជូនអធិការនគបាលស្រុកដើម្បីប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់កំពង់ឆ្នាំងដើម្បីយកទៅរក្សាទុកជៀសវៀងបញ្ហាណាមួយកើតឡើងជាយថាហេតុកើតឡើងដល់ប្រជាពលរដ្ឋផងដែរ ៕