ខេត្តរតនគិរី៖

ជនសង្ស័យប្រុសស្រីចំនួន៦នាក់ត្រូវបានសមត្ថកិច្ចធ្វើតេស្ដរកឃើញវិជ្ជមាននូវសារធាតុញៀន ។ប្រភពពីសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបានលុងបានឱ្យដឹងថាគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល ប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងនិងក្រោមការសម្របសម្រួលនិតិវិធីដោយលោក រ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅវេលាម៉ោង២៣.០០នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២១បានឃាត់ជនសង្ស័យចំនួន០៦នាក់ នៅចំណុចលើផែមាត់បឹងកន្សែងស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។ការឃាត់ខ្លួននោះជាប់ពាក់ព័ន្ធករណីល្មើស បម្រាមគោចរ របស់រដ្ឋបាលខេត្តរតនគិរីនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។



លទ្ធផលតេស្ដរកសារធាតុញៀនគឺវិជ្ជមាន(+)ទាំងអស់គ្នាព្រមទាំងដកហូតបានវត្ថុតាងរួមមានម៉ូតូ វ៉េវអាល់ហ្វាពណ៌សអត់ស្លាកលេខចំនួន០១គ្រឿងផងដែរ។ជនសង្ស័យដែលឃាត់ខ្លួនទាំង០៦នាក់នោះទី១.ឈ្មោះ ហេង សេងហុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ទី២.ឈ្មោះ ថា បញ្ញា ភេភប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវខេត្តរតនគិរី។ទី៣.ឈ្មោះ ឌីនសុវណ្ណ ដារ៉ារ័ត្នមុន្នី ភេទប្រុសមុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ទី៤.ឈ្មោះ លី មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិកររស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង    ក្រុងបានលុង ខេត្តរតនគិរី។ ទី៥.ឈ្មោះ រឿន ស្រីរ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។  និងទី៦ឈ្មោះ ង៉ូ មួយឈែ ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់តុ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។




ក្រោយឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីផ្លូវច្បាប់ផងដែរ៕