ខេត្តកំពង់ឆ្នាំង :
ស្ត្រីដែលជាកម្មការនីរោងចក្រដែលមានវិជ្ជមានកូវិដ១៩ត្រូវអាជ្ញាធរនិងសមត្ថកិច្ចជំនាញបានរកឃើញទីតាំងរោងចក្រដែលស្ត្រីកើតមានវិជ្ជមានកូវីដ១៩ឈ្មោះ ហង់ ស៊ីម ហើយគាត់ធ្វើការនៅរោងចក្រ ហ័ររ៉ាយហ្សិន ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងសូមបងប្អូនដែលពាក់ ព័ន្ធផ្ទាល់និងប្តយោលសូមមានការប្រុងប្រយ័ត្នខ្ពស់ ។ស្ត្រីដែលជាកម្មការនីរោងចក្រដែលមានវិជ្ជមានឈ្មោះ ហង់ ស៊ីម គាត់ជាកម្មករនីធ្វើការក្នុងរោងចក្រ ហ៊ឺរ៉ាយហ្សិន នៅម្តុំផ្សារត្រាច ស្រុកកំ ពង់ត្រឡាច ហើយគាត់ក៏មានកូនប្រុសម្នាក់ទៀតឈ្មោះ រៀម សារ៉ាក់ អាយុ ១៨ ឆ្នាំ ក៏ជាកម្មករនៅធ្វើការក្នុងរោងចក្រខាងលើនេះផងដែរ ហើយពេលនេះត្រូវសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវទៅទើបបានដឹងថាគាត់កំពុងសម្រាកព្យាបាលសុខភាពនៅឯរាជធានីភ្នំពេញ ។ ប៉ុន្តែអ្វីដែលជាកង្វល់គឺកូនប្រុសរបស់គាត់ឈ្មោះ រៀម សារ៉ាក់ ក៍បានមកធ្វេីការនៅរោងចក្រ ហឺរ៉ាយស្សិន រហូត ដល់ថ្ងៃទី ១៣ ខែមេសា នេះបើយោងតាមព័ត៌មានពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ផងដែរថា កម្មការនីម្នាក់ឈ្មោះ ហង់ ស៊ីម អាយុ៤២ឆ្នាំ មានវិជ្ជមានកូវីដ ១៩ ប៉ុន្តែទីលំនៅរបស់គាត់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញឯណោះទេ ព្រោះពេលទៅធ្វើតេស្តយកសំណាកនៅភ្នំពេញកាលពីថ្ងៃទី១៥ ខែ មេសានេះ គាត់ឆ្លើយថាគាត់គ្រាន់ប្រាប់ថាធ្វើការនៅរោងចក្រក្នុងខេត្តកំពង់ឆ្នាំងនិងមិនបានបញ្ជាក់ថារោងចក្រណាមួយច្បាស់លាស់ទេ ។ដោយឡែកលទ្ធផលនៃការធ្វើតេស្តចេញនៅថ្ងៃ ទី១៧ ខែមេសានេះបញ្ជាក់ថាគាត់មានវិជ្ជមានកូវីដ១៩ ហើយលេខទូរស័ព្ទដែលគាត់ផ្ដល់ឱ្យក្រុមគ្រូពេទ្យ ០៩៦ ៣០២ ១០៨៩ មិនត្រូវបានតេចូលនោះឡើយ ។ពាក់ពន្ធនិងករណីខាងលើនេះប្រធានមន្ទីមន្ទីរសុខាភិបាលខេត្តកំពង់ ឆ្នាំង បានធ្វើការអំពាវនាវដល់អ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយគាត់ក្នុងរយៈពេល១៤ថ្ងៃនេះ សូមរួសរាន់មកពិនិត្យសំណាកនៅមន្ទីរពេទ្យដែលនៅជិតជាងគេ និងសូមបងប្អូនធ្វើការនៅតាមរោងចក្រនោះ មេត្តាប្រុងប្រយ័ត្ន និងត្រូវចូលរួមទាំង អស់គ្នាអនុវត្តន៍ឲ្យបាន នូវវិធានការទប់ស្កាត់គឺ ៣កុំ ៣ការពារ និងត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបយើងអាចទប់ស្កាត់បានការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ៕