ខេត្តកំពង់ឆ្នាំង 

បន្ទាប់ពីមាន បុរសម្នាក់បានស្លាប់ដោយសារវិជ្ជមាន កូវីត19  និងបន្ទាប់ពី រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងចេញសេចក្តីប្រកាសបិទ ទីតាំងចំនួន ៤កន្លែង ស្រាប់តែ តម្លៃទំនិញ ប្រភេទខ្លះបានឡើងថ្លៃ ហើយក៏មានមនុស្សយ៉ាងច្រើនសម្រុកទៅទិញ ទំនិញនៅផ្សារលើក្រុងកំពង់ឆ្នាំង គួរកត់សម្គាល់ ។យ៉ាងនេះក្តី នៅព្រឹកថ្ងៃទី 21 ខែមេសានេះ ទំនិញមួយចំនួនបានចុះថ្លៃឡើងវិញបន្ទាប់ពីមានការអន្តរាគមន៍ ពី មន្ទីរ   ពាក់ព័ន្ធចំនួន 2 និងអាជ្ញាធរក្រុកំពង់ឆ្នាំងផង ។អភិបាលក្រុងកំពង់ឆ្នាំងលោកយិនសាវ៉េន បានបញ្ជាក់នៅព្រឹកថ្ងៃទី 21 ខែមេសា នេះថា ជាការពិតទំនិញបានឡើងថ្លៃនៅថ្ងៃទី 20 ខែមេសា២០២១ម្សិល់ម៉ិញនេះមែន  ប៉ុន្តែ មានតែទំនិញ ៣ មុខប៉ុណ្ណោះដែលឡើងថ្លៃ ក្នុងនោះមានពងទា ត្រីខកំប៉ុង និងមី ។


លោកថាដែលជាធម្មតា ពងទា 10គ្រាប់ មានតម្លៃត្រឹម  4500 រៀល ប៉ុន្តែបានឡើងពី 6000 ទៅ 8000 រៀល។ចំណែកត្រីខ កំប៉ុងវិញក៍ឡើងថ្លៃទ្វេមួយជាពីរដងផងដែរ ដោយឡែកមីមួយកេស តម្លៃធម្មតា ត្រឹម 25 000 រៀល តែបានហក់ឡើងដល់ 40 000រៀល។អភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវេន បានបញ្ជាក់ នៅព្រឹកថ្ងៃទី 21 ខែមេសានេះថា  ក្រោយពីទទួលការណែនាំរបស់អាជ្ញាធរខេត្ត មន្ត្រីសាលាក្រុងកំពង់ឆ្នាំង សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្ត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចុះបន្ទាន់ធ្វើការផ្សព្វផ្សាយ និង ណែនាំដល់អាជីវករលក់ដូរ ទំនិញ មិនឱ្យឡើងថ្លៃ នោះទេ  ហើយក៍ឃើញថា មានការចុះថ្លៃវិញខ្លះដែរ ប៉ុន្តែមិនទាំងស្រុងពេកទេ ដោយកន្លែងខ្លះបាន ចុះថ្លៃ  កន្លែងខ្លះលក់ថ្លៃដដែល ដោយអះអាងថាគាត់ទិញថ្លៃពីដើមទី មកហើយ  ដូចជាពងទា គាត់នៅតែលក់ក្នុងតម្លៃ 10 គ្រាប់ ថ្លៃ6000 រៀលដដែល ។ អភិបាលក្រុងកំពង់ឆ្នាំង បានបន្ថែមថាមិនមែនតែអាជីវករលក់ដូរក្នុងផ្សារលើទេ នៅតាមគ្លីនិក និងកន្លែងលក់ថ្នាំ ជុំវិញផ្សារ ក៏បានធ្វើកសរណែនាំ កុំឲ្យឡើងថ្លៃ ថ្នាំពេទ្យផងដែរ ។  ដោយឡែកសម្រាប់អាជីវករក្នុងផ្សារលើវិញ ក៏បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ គឺមានការឡើងថ្លៃមែន ហើយថ្ងៃនេះក៏បានចុះថ្លៃវិញដែរ  ប៉ុន្តែ មិនទាន់ប្រក្រតីដូចដើមទេ នៅថ្លៃបន្តិចបន្តួច។ 




អាជីវករខ្លះបានបញ្ជាក់ថា មូលហេតុតម្លៃ ទំនិញ ចុះ ថ្លៃវិញ ទី១ មានការណែនាំពី អាជ្ញាធរក្រុង ទី 2 គឺពុំមានមនុស្សចូលផ្សារ ច្រើនដូចសព្វដងឡើយ នៅថ្ងៃនេះ នេះផងដែរ ហើយក្នុងផ្សារ បានក្លាយជាសភាពស្ងាត់មនុស្ស ម្ល៉ោះហើយ ទំនិញត្រូវតែចុះថ្លៃមកវិញជាធម្មតាមិនដូចម្សិលមិញមានមនុស្សសម្រុកទិញច្រើននោះទេ ។ គួរបញ្ជាក់ដែរថា  រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានសម្រេចចេញសេចក្តីប្រកាសបិទទីតាំងចំនួន 4 កន្លែង បន្ទាប់ពីមានបុរសម្នាក់ បានស្លាប់ដោយសារ covid-19 ក្នុងនោះមានទីតាំងវត្តភ្នំយោង .ទីតាំងគ្លីនិកព្យាបាលឯកជន នៅសង្កាត់ផ្សារឆ្នាំង.បរិវេណផ្សារព្រៃខ្មែរ នឹងភូមិព្រះរាមរង្សី ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ផងដែរ ៕