ខេត្តកំពង់ឆ្នាំងៈ 

ប្រជាពលរដ្ឋក្មេចាស់៣៥នាក់ដែលបានត្រូវបាននាំយកមកធ្វើចត្តាឡីស័កនៅសាលាគំរូក្រុងកំពង់ឆ្នាំងត្រូវបានអាជ្ញាធរខេត្តនិងគ្រូពេទ្យបានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញហើយនៅព្រឹកថ្ងៃទី៦ ខែឧសភា នេះបន្ទាប់ពីពួកគាត់បានស្នាក់នៅធ្វើចត្តាឡីស័កអស់ជាងកន្លះខែកន្លងមកនេះ ដោយគ្រូពេទ្យធ្វើតេស្តលើកទី២ រកមិន ឃើញមានមេរោគកូវីដ-១៩ទេ ។ក្រុមគ្រូពេទ្យនៃមណ្ឌលចត្តាឡីស័កសាលាកំរូក្រុងបានឲ្យដឹងថាក្នុងចំណោមប្រជាពលរដ្ឋទាំង៣៥ នាក់ខាងលើនេះមាន ២៨នាក់គឺជាប្រពន្ធក្រុមគ្រួសារ កូន ចៅ សាច់ញាតិរបស់សពលោក នូ ចុល រួមទាំងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធជាមួយសពលោក នូ ចុល ដែលបានស្លាប់ដោយសារជំងឺកូវីដ-១ ៩ កន្កងទៅបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៩ ខែមេសា២០២១និងពេលស្លាប់បានយកទៅធ្វើបុណ្យនៅក្នុងលំនៅឋានរបស់គាត់ ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃ បាក់ ស្រុករលាប្អៀរកន្លងទៅនេះ។





ក្រុមគ្រូពេទ្យបានអោយដឹងទៀតថាពួកគាត់ទាំង 35 នាក់នេះបានផ្ដល់សំណាកធ្វើតេស្តចំនួនពីរលើករួចមកហើយគឺ  អវិជ្ជមានកូវីដ១៩ ទាំងអស់គ្នា ។នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះដែរ មុននឹងពួកគាត់ត្រឡប់ទៅលំនៅ ឋានរបស់ពួកគាត់រៀងៗខ្លួនវិញ អាជ្ញាធរនិងក្រុមគ្រូពេទ្យ បានបាញ់ថ្នាំសម្លាប់មេរោគទៅលើសម្ភារៈ របស់ពួកគាត់មានដូចជាបង្វិចខោអាវវ៉ាលីដាក់សម្ភារៈផ្សេងៗនិងបានជូនបាយកញ្ចប់ដល់ពួក គាត់ម្នាក់មួយកញ្ចប់ សម្រាប់ទុកហូបតាមផ្លូវទៅលំនៅឋានវិញដែរផងដែរ ៕ ជាមួយគ្នានេះដែរ អាជ្ញាធរនិងគ្រូពេទ្យបានណែនាំឲ្យពួកគាត់ពេលបានទៅដល់ផ្ទះវិញ ត្រូវគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាល គឺ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនទើបអាចជៀសផុតពីជំងឺកូវីត១៩ដ៏កាចសាហាវនេះ ៕