ខេត្តប៉ៃលិន ៖ 

ក្រោយពីបើកឱ្យដំណើរការចូលកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិ ន ក៏ដូចជានៅទូទាំងប្រទេសឡើងវិញ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ម្ចាស់រមណី យដ្ឋានឯកជនជាច្រើនកន្លែងដូចជា ៖ រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានរហាត់ទឹក និងរមណីយដ្ឋានម្លប់សាវម៉ាវ ជាដើម បាននាំគ្នាត្អូញត្អែរថា មានការស្ងាត់ភ្ញៀវខ្លាំងជាងមុន ។ ដូច្នេះ ការលក់ដូរប្រចាំថ្ងៃ ក៏ទទួលបានប្រាក់ចំណូលតិចតួចជាងមុនឆ្ងាយ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ កំពុងវាយប្រហារក្នុងខេត្តនានា និងរាជធានីភ្នំពេញ ធ្វើឱ្យមានការឆ្លងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ និងមានអ្នកស្លាប់ជាប ន្តបន្ទាប់ផងដែរ ។ 

 





បើតាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ ញ៉ាវ សុគន្ធ ជាម្ចាស់រមណីយដ្ឋាន «ម្លប់សាវម៉ាវ» បានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ៖ ចាប់តាំងពីមានបញ្ហា ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសនា នាជាសកល និងចូលមកក្នុងប្រទេសកម្ពុជា ធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មិនមានការដើរលេងកម្សាន្តច្រើន នៅតាមរមណីយដ្ឋាននោះឡើយ ដោយពួកគេម្នាក់ៗ មានការខ្លាចរអែងពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ចូលក្នុងក្រុមគ្រួសារ ក៏ដូចជាសហគមន៍ ។ ប្រភពបន្តទៀតថា កាលពីមុន មានភ្ញៀវតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ហើយនឹងភ្ញៀវក្នុងខេត្តប៉ៃលិន ចូលទៅលេងកំសាន្តក្នុងរមណី យដ្ឋានរបស់ខ្លួនជាច្រើនគួរឱ្យកត់សម្គាល់ ដោយបន្ទាប់ពីភ្ញៀវចូលទៅលេងនៅរមណីយដ្ឋានចំការខ្នុររួចមក ក៏ហួសមកលេងក្នុងចំការសាវម៉ាវរបស់ខ្លួនតែម្តង ។ តែរហូតមកដល់បច្ចុប្បន្ននេះ នៅតាមរមណីយ ដ្ឋានជាច្រើនក្នុងខេត្ត មានភ្ញៀវតិចតួចបំផុត ជាពិសេសរមណីយដ្ឋានរបស់គាត់ ក្នុង១ថ្ងៃ មានភ្ញៀវត្រឹមតែ១ខ្យុសទៅ២ខ្យុសប៉ុណ្ណោះ ។ ការថយភ្ញៀវនេះ នាំឱ្យគាត់មានការបាត់បង់នូវប្រាក់ចំណូលច្រើន តែ បន្ទាប់ពីជំងឺនេះ សាបរលាបទៅវិញ គាត់សង្ឃឹមថា ភ្ញៀវទេសចរណ៍នឹងបន្តចូលទៅលេងក្នុងរមណីយដ្ឋានរបស់ខ្លួនច្រើនដូចមុនដែរ ។ 




គាត់បញ្ជាក់ថា ៖ ទោះបីជានៅក្នុងខេត្តប៉ៃលិន មិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តែខាងលោកក៏តែងតែណែនាំឱ្យភ្ញៀវទេសចរណ៍ទាំងអស់ ឱ្យលាងដៃនឹងជែល ឬទឹកអាល់កុល និងឱ្យពាក់ម៉ាស ដើម្បីការពារកុំឱ្យឆ្លងជំងឺនេះ ចូលក្នុងកន្លែងរបស់ខ្លួន ។  លើសពីនេះ ចំការសាវម៉ាវជា ង១០០ដើម ក៏ជិតទុំ អាចប្រមូលផលហើយ ប្រហែលជាចុងខែឧសភានេះ អាចនឹងបេះលក់ឱ្យភ្ញៀវទេសចរណ៍ ដែលចូលទៅលេងកម្សាន្តនៅក្នុងរមណីយដ្ឋានរបស់ខ្លួន ។ រីឯខ្យុស ដែលតភ្ជាប់ពីមាត់ច្រាំងទៅកណ្តាលស្ទឹង ខាងលោកបានរើរុសចេញអស់ហើយ ព្រោះនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន អាចនឹងហូររសាត់អណ្តែតរោង ឬខ្យុសទៅតាមទឹកស្ទឹងបរយ៉ាខាថែមទៀត ។