ខេត្តប៉ៃលិន ៖
គេនាំគ្នាព្រួយបារម្ភពីបញ្ហាជំងឺកូវីដ-១៩ គ្រប់ៗគ្នា បែរជាអ្នកភូមិនាំគ្នាទៅអង្គុយ ជួបជុំគ្នា នៅកន្លែងសង្វៀនបញ្ជល់មាន់ ភ្នាល់ដាក់លុយ យ៉ាងគគ្រឹកគគ្រេង ជាយូរណាស់មកហើយ ដោយគ្មានខ្លាចក្រែងពីការឆ្លងជំងឺនេះ ចូលក្នុងសហគមន៍អ្វីបន្តិចទាល់តែសោះ ។ លុះបន្តនាំគ្នាលេងផ្គើននឹងការហាមប្រាម ក្រុមអ្នកលេងល្បែងបញ្ជល់មាន់មួយកន្លែងនេះ ត្រូវបានកម្លាំ ងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះបង្រ្កាបកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃអា ទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំដោយលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដោយមានការចូលរួមពីលោ ក ឧត្តមសេនីយ៍ត្រី ស្រី សាម៉ុន ស្នងការរង ជំនួយការដឹកនាំ ការចុះបង្រ្គាបបទល្មើសល្បែងបញ្ជល់មាន់ ស្ថិតនៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្នុងការចុះបង្ក្រាបល្បែងស៊ីសងនេះ កម្លាំងសមត្ថកិច្ចនគរ បាលស្នងការខេត្តប៉ៃលិន ហាក់ដូចជាមានការលាក់លៀមជាមួយនឹងអ្នកសារពត៌មាន ដោយឆ្លើយដាក់គ្នាទៅវិញទៅមក ពេលខាងភ្នាក់ងារសារព័ត៌មាន សួរនាំរកនូវវត្ថុតាង ឬអ្នកញៀនល្បែង ដែលសមត្ថកិច្ច ដេញប្រផាប់តាមចាប់ព្រភីង តែអត់មានឃាត់បាននរណាម្នាក់នោះទេ គេរត់គេចខ្លួនអស់តែម្តង នៅសល់តែមាន់ជល់ សង្វៀន ជញ្ជីងថ្លឹងមាន់ប៉ុណ្ណោះ ។ ប្រភពបន្តថា កន្លែងលេងល្បែងបញ្ជល់មាន់ដុះស្លែខាងលើ គឺធ្លាប់ជួបជុំគ្នាលេងយ៉ាងពពា ក់ពពួន ដែលផ្ទុយទៅនឹងវិធាន របស់ប្រមុខរាជរដ្ឋាពិបាល ៣ការពារ ៣កុំ ។ លើសពីនេះ បើសិនជាអ្នកញៀនល្បែងទាំងនោះ មាននរណាម្នាក់ កើតជំងឺកូវីដ-១៩ នោះអាចនឹងមានការឆ្លងរីករាលដាលចូលក្នុងសហគមន៍ នាំឱ្យលំបាកគ្រប់គ្រង ជាក់ជាមិនខាន ។
ចំណែកលោកឧត្តមសេនីយ៍ត្រី ស្រី សាម៉ុន ស្នងការរងជំនួយការដឹកនាំ ការចុះបង្រ្គាបបទល្មើសល្បែងជល់មាន់ បានឱ្យភ្នាក់ងារយើងដឹងកាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះថា ការចុះបង្ក្រាបនេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លុះពេលព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត ដឹកនាំកម្លាំងចុះទៅជិតដល់ ស្រាប់តែមានអ្នករាយការណ៍ទៅអ្នកលេងល្បែង ទើបធ្វើឱ្យក្រុមអ្នកលេងទាំងអស់ នាំគ្នារត់គេចខ្លួនអស់ នៅសល់តែម៉ូតូជាង១០គ្រឿងប៉ុណ្ណោះ ។ លោកបន្តទៀតថា ក្រោយពេលបង្ក្រាបរួច កម្លាំងក៏បានដឹកម៉ូតូទាំងអស់យកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត រីឯជនល្មើសច្បាប់ជាម្ចាស់ម៉ូតូ ខាងលោកនឹងហៅមកសួរនាំនៅស្នងការ ដើម្បីអប់រំណែនាំ ឬចាត់ការតាមនីតិវិធី ៕