ខេត្តកំពង់ឆ្នាំង 

បើយោងតាមហ្វេសផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ថា៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញក្រុមការងារមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទទួលសាឡាង១គ្រឿង (ឈ្មោះ សាមគ្គី) ពីខេត្តកំពង់ចាម យកមកដាកើអោយដំណើរការឆ្លងកាត់ទៅមកខេត្តកំពង់ឆ្នាំង ទៅស្រុកកំពង់លែងនិងបន្តទៅខេត្តកំពង់ធំ ។ ពិតណាស់ថាវាជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលទទួលបាននូវសាឡាងយ៉ាងធំបែបនេះ ព្រោះវាអាចផ្ទុកទម្ងន់បានច្រើន និងរថយន្តងាយស្រួលឡើងចុះ មិនលំបាក ថយក្រោយចុះសាឡាង ដូចសាឡាងដែលកំពុងដំណើរការសព្វថ្ងៃនេះផងដែរ ។ 



ជាមួយនឹងក្តីរីករាយនេះដែរ ប្រជាពលរដ្ឋបានសង្ឃឹមថា៖ តម្លៃរថយន្តឆ្លងកាត់ពីខេត្តកំពង់ឆ្នាំង ទៅស្រុកកំពង់លែង និងចុះថ្លៃជាងមុន ព្រោះតែបច្ចុប្បន្ន ក្នុងរថយន្ត១គ្រឿងថ្លៃដល់ទៅ៧ដុល្លា ឬស្មើនឹង ២ម៉ឺន៨ពាន់រៀល ដែលពួកគាត់ថា៖ នៅថ្លៃនៅឡើយ ហើយសង្ឃឹមថា៖ ពេលបានសាឡាងរបស់រដ្ឋ មកប្រើប្រាស់ តម្លៃអាចនឹងចុះថ្លៃជាងនេះ ។ ផ្ទុយនឹងការគិតខាងលើ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់តាមទូរស័ព្ទថា៖ រឿងដឹកជញ្ជូន (ថ្លៃឆ្លងសាឡាង) មិនពាក់ព័ន្ឋនិងមន្ទីរសាធារណៈការខេត្តទេ គឺពាក់ព័ន្ឋនឹងមន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុ ដែលគេមានការដាក់ដេញថ្លៃ មានសៀវបន្ទុក និងជាអ្នកគ្រប់គ្រង ។ ចំណែករឿងសាឡាងដែលយើង ទទួលបាននេះ ខាងក្រសួងជាអ្នកប្រគល់ជូនរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងដែរ ហេតុនេះហើយរដ្ឋបាលសាលាខេត្ត ជាអ្នកចាត់ចែងការប្រើប្រាស់  គឺមិនពាក់ព័ន្ឋដល់មន្ទីរទេ តែមន្ទីរមានសិទ្ឋត្រួតពិនិត្យលើបច្ចេកទេសនៃការប្រើប្រាស់ តើត្រឹមត្រូវតាមច្បាប់ដែរឬទេ  តែប៉ុណ្ណោះ។ 



ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៍បានបញ្ជាក់ដែរថា៖ សាឡាងមួយគ្រឿងនេះ កាលមុន ក៍ខាង ក្រសួងសាធារណៈការនឹងដឹកជញ្ជូន ប្រគល់ជូន រដ្ឋបាលសាលាខេត្តកំពង់ចាម តាមការស្នើសុំដែរ ។ចំណែករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ក៍បានធ្វើសំណើរស្នើសុំសាឡាងមួយគ្រឿងពីក្រសួងដែរ គឺតាំងពីឆ្នាំ២០១៦ មកម្លេះ ហើយទើបនឹងទទួលបាននៅចុងខែឧសភា ឆ្នាំ២០២១នេះ ដោយទៅយកពីខេត្តកំពង់ចាមមកវិញ ។ដូចឆ្នេះហើយសូមសាធារណៈជនកុំមានការយល់ច្រឡំថា៖ មន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ជាអ្នកគ្រប់គ្រង និងយកតម្លៃក្នុងការធ្វើដំណើរឆ្លងកាត់ ។ ដូចដែលបានបកស្រាយរបស់មន្ទីរជំនាញខាងលើ ប្រជាពលរដ្ឋពិតជាយល់ច្បាស់ហើយ រឿងសង្ឃឹមថា៖ តម្លៃរថយន្តឆ្លងសាឡាងពីទីរួមខេត្តកំពង់ឆ្នាំង ទៅស្រុកកំពង់លែង តភ្ជាប់ទៅខេត្តកំពង់ធំ នឹងចុះថ្លៃនោះ មិនប្រកដនោះទេ គឺវាអាស្រ័យលើក្រុមហ៊ុន ដែលដេញថ្លៃបាន ។ យ៉ាងណាក៍ដោយចុះសង្ឃឹមថា៖ក្រោយពីបានសាឡាថ្មីនេះមក រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នឹងសម្របសម្រួលឱ្យក្រុមហ៊ុន ធ្វើការចុះថ្លៃឆ្លងរថយន្តពី៧មកត្រឹម៥ដុល្លាឬស្មើនឹង២ម៉ឺនរៀល ដូចការសំណូររបស់ប្រជាពលរដ្ឋ ក្នុងពេលកន្លងមកជាពុំខាន  ៕