ខេត្តកំពង់ឆ្នាំង ៖

នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១  លោកស្រី ZHU LIQIONG ជនជាតិចិន អាយុ៥១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB4932827 បានទទួលមរណភាពហើយ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនេះបើយោងលើរបាយការណ៍ រដ្ឋបាលខេត្ត គោរពរាយការណ៍ជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។លោកស្រីជាបុគ្គលិកបម្រើការងារនៅរោងចក្ររ៉ាយហ្សិន អៅដរ ខេមបូឌា (តួនាទីជាប្រធានផ្នែកដេរនៃអគារទី៦) ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ដែលបានធ្វើតេស្ត រកឃើញវិជ្ជមាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាល កំពង់ត្រឡាចនៅយប់ថ្ងៃដដែល។នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកស្រីមានអការៈហត់ ពិបាកដកដង្ហើម និងត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង ០៦:០០នាទីល្ងាច។ 




លោកស្រីត្រូវបានទទួលមរណភាពនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ។សាកសពលោកស្រីត្រូវបានរៀបចំបូជានៅទីតាំងបូជាសពដែលរដ្ឋបាលខេត្តបានរៀបចំ រួចរាល់ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មហសិលមិញដោយមានការចូលរួមពីតំណាងរោងចក្រ និងមិត្តភក្ដិនៃសព ជាជនជាតិចិនមួយចំនួន និងអនុវត្តត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕