ខេត្តប៉ៃលិន ៖
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ១/ លោកជំទាវ ទេព សុទ្ធី និងស្វាមី បានឧបត្ថម្ភថវិកាចំនួន ៥០០ ដុល្លារ (ប្រាំរយដុល្លារអាមេរិក) ២/ កញ្ញា តែ ឡីណា បានឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល ៣/ ក្រុមហ៊ុន ស៉ីធីមិត្តភាពប៉ៃលិន បានឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។
នៅក្នុងឱកាសខួបទី១៥៨ ទិវា៨ ឧសភា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ។ សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមទំនាក់ទំនង ៖
១. ឯកឧត្តម សៅ សារ៉ាត់ (លេខទូរស័ព្ទ 097 78 21 268)
២. លោកជំទាវ ពៅ សុខ (លេខទូរស័ព្ទ 088 41 40 656)
៣. ឯកឧត្តម ហុក សុផល (លេខទូរស័ព្ទ 097 73 33 143) ៕