ខេត្តកំពង់ឆ្នាំង៖

ក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ នេះថាបានធ្វើការវះកាត់អ្នកជំងឺរលាកស្រោមពោះដោយសារធ្លា យខ្នែងពោះវៀន និងមានវិជ្ជមានកូវីដ-១៩ បានដោយជោគជ័យផងដែ  ។ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះថាកន្លងទៅនេះ មានអ្នកជំងឺម្នាក់បានចូលមកមន្ទីរពេទ្យបង្អែកខេត្ត បំណងអោយគ្រូពេទ្យជួយ សង្គ្រោះ ខណៈដែលរូបគាត់មានអាការៈឈឺចុកចាប់ក្នុងពោះជាខ្លាំង។ពេលនោះក្រុមការងារគ្រូពេទ្យក៏បានពិនិត្យអ្នកជំងឺទៅតាមបច្ចេកទេស រួមទាំងបានពិនិត្យសំណាករកឃើញវិជ្ជមានកូវីដ-១៩ ផងដែរ។





លោកវេជ្ជបណ្ឌិតប្រធានមន្ទីពេទ្យបង្អែកខេត្តបានបន្តឲ្យដឹងទៀតថា អ្នកជម្ងឺខាងលើនេះឈ្មោះ ស៊ុ ភ័ស្ស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើការនៅរោង ចក្រជីអំពៅ។បន្ទាប់ពីរូបគាត់មានអាការៈឈឺចុកចាប់ខ្លាំង នៅក្នុងពោះនិងពិនិត្យឃើញថាមានបញ្ហាត្រង់ពោះវៀន ដុះខ្នែង  ក្រុមគ្រូពេទ្យក៏បានសម្រេចធ្វើការវះកាត់ដោយរកឃើញថា អ្នកជំងឺបានហូបផ្លែកន្ទួតធ្វើអោយគ្រាប់កន្ទួតចូលទៅក្នុងខ្នែងពោះវៀនបណ្ដាលឲ្យហើមរលួយទើបមា នអាការៈឈឺចុកចាប់បែបនេះ។អ្នកជម្ងឺត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ប្រកបដោយជោ គជ័យនឹងមានសុវត្ថិភាព បន្ទាប់ពីមានការយកចិត្តទុកដា ក់ថែទាំពីក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺមានអាការៈធូរស្រា លជាបណ្ដើរៗហើយទាំងមុខរបួសវះកាត់ និងជម្ងឺកូវិដ-១ ៩ផងដែរ៕