ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ក្នុងខេត្ត តែងតែនាំគ្នាទៅលេងកម្សាន្តនៅ តាមមាត់ស្ទឹង ដែលគេបានសង់ខ្យុសរួចរាល់ ឬអង្គុយលើផ្ទាំងថ្ម  ជាពិសេសស្ទឹងតារាប នាឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍ ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ តែពេ ល គេសង្កេតឃើញ មេឃខ្មៅងងឹត មានភ្លៀងធ្លា ក់ខ្លាំងនៅផ្នែកខាងលើ មិនអាចបន្តចុះងូតទឹកស្ទឹងលេងបានទេ ព្រោះទឹកហូរខ្លាំង អាចនឹងធ្វើឱ្យអ្នក លេងទឹករសាត់អណ្តែត ទៅតាមកម្លាំងទឹក អាចនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ។  ទោះបីជាអ្នកនោះ ចេះហែលទឹកស្ទាត់ជំនាញយ៉ាងណា ក៏ទប់មិនឈ្នះនោះដែរ ជាពិសេសពេលល្ងាច ដែលមានទឹកជន់ឡើង គឺគេមិនហ៊ានចុះហែលទឹកលេងនោះទេ ។ 


  ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ នៅរដូវប្រាំ ងទឹកស្ទឹងបរយ៉ាខា មិនជ្រៅនោះទេ គឺមានទឹកតែនៅបាតស្ទឹងប៉ុណ្ណោះ មានសភាពថ្លាយង់ដូចជាកញ្ចក់ អាចមើលឃើញកំទេចដុំថ្មនៅក្នុងបាតស្ទឹង ហើយក៏មានប្រជាពលរដ្ឋបូមទឹកយកទៅប្រើប្រា ស់ និងបោកសំលៀកបំពាក់ ឬបូមស្រោចដំណាំផងដែរ ។ តែបើនៅរដូវវស្សា នាពេលភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃ គឺទឹកស្ទឹងឡើងខ្ពស់ ហើយក៏ហូរនាំមកនូវកំទេចដី បណ្តាលឱ្យល្អក់កករ លំបា កក្នុងការងូត ឬដងយកទៅប្រើប្រាស់ផងដែរ ។ ប្រភពបន្តទៀតថា ស្ទឹងបរយ៉ាខា ទោះបីជារដូវប្រាំង រាំងស្ងួតយ៉ាងណា ក៏ទឹកមិនរីងដែរ ព្រោះមានប្រភពហូរមកពីលើ តាំងពីប្រទេសថៃ ដែលអាចឱ្យគេ បូមប្រើប្រាស់បានខួបប្រាំងខួបវស្សា ជាពិសេសអ្នកដែលមានដីចំការនៅជាប់នឹងស្ទឹងនេះ អាចបូម ស្រោចដំណាំដាំដុះ ដូចជាបន្លែ ឬដំណាំហូបផ្លែមួយចំនួនទៀត ។ 


  លើសពីនេះ ស្ទឹងបរយ៉ាខានេះ ក៏ហូរនាំមកនូវត្រីតូចធំ ពីផ្នែកខាងលើ ចុះមកក្រោម អាចឱ្យគេដាក់មង ឬអង្គុយស្ទូចលេងកម្សាន្ត យកទៅធ្វើម្ហូបអាហារបានថែមទៀត ។ ម្យ៉ាងវិញទៀត នៅរដូវវស្សានេះ គេសង្កេតឃើញ ប្រជាពលរដ្ឋដែលប្រកបមុខរបររែងត្បូង ក៏នាំគ្នាធ្វើតែនៅតាមមាត់ស្ទឹង ប៉ុណ្ណោះ ខណ:ទឹកច្រើនជាងមុន មិនអាចកកាយដីរ៉ែបាត់ស្ទឹងយកមករែងត្បូងបានឡើយ ព្រោះទឹកហូរខ្លាំង ។ 


  សូមបញ្ជាក់ផងដែរថា ៖ ទឹកស្ទឹងបរយ៉ាខា មានប្រភពហូរមកពីប្រទេសថៃ បន្តហូរធ្លាក់ទៅក្រោមចូលទៅក្នុងទឹកដីខេត្តបាត់ដំបង បន្ទាយមានជ័យ ហើយបើសិនជានៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់ខ្លាំងជាប់ៗ គ្នារាល់ថ្ងៃ អាចនឹងធ្វើឱ្យទឹកជន់លិចលង់ផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងស្រុកកំរៀងខេត្តបាត់ដំបង ក៏បន្តជន់លិចទៅដល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យថែមទៀតផងដែរ ៕ 

ដោយ ៖ នីយ៉ា