ខេត្តរតនៈគិរី៖
ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេមកត្រូវបានលោកសូយ សំណាងអធិការស្រុកអូរយ៉ាដាវ ដឹកនាំកម្លាំងចំនួន០២រូបយករថយន្តសុីរ៉ែនជួយដឹកជូនមកមណ្ឌលសុខភាពដើម្បីសម្រាល ។ កម្លាំងអធិការស្រុកបានជួយដឹកស្តីឈឺពោះនៅវេលាម៉ោង ០៥:៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្នុងនោះលោកវរសេនិយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវបានចាត់កម្លាំង០២រូបទី១.អនុសេនិយ៍ទោ ហាវ សុខហេន ទី២.អនុសេនិយ៍ទោ ងី ឡូច យករថយន្តសុីរ៉ែនជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេឈ្មោះ សល់ ផ្លយ អាយុ ១៨ឆ្នាំ រស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ដើម្បីជូនមកមណ្ឌលសុខភាពស្រុកអូរយ៉ាដាវប្រសូត្របុត្រប្រកបដោយសុវត្ថិភាព។ នៅក្នុងស្រុកអូរយ៉ាដាវនោះរាល់ស្រ្តីស្ទើរគ្រប់គ្រួសារដែលទីទាល់ត្រូវបានលោកអធិការតែងយកចិត្តទុកដាក់ជួយសំរួលជាមធ្យោបាយជូនជានិច្ចកន្លងមកមានជាច្រើនមកហើយនេះក៏ជាគំរូរដ៏ល្អសម្រាប់កងកម្លាំងមូលឋានផ្សេងៗទៀតផងដែរ ៕