ខេត្តកំពង់ឆ្នាំង:
នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៩ឧសភា២០២១អគ្គីភយ័មួយបានឆក់យកជីវិតមនុស្ស៦នាក់រួមនិងទារកនៅក្នុងពោះម្នាក់ទៀត ផងដែរ ។សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍ដ៍រន្ធត់មួយនេះបានកើតឡើងចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងគ្រាដែលផ្ទះ១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងធ្វើអំពីដែកដំបូល.ជញ្ជាំង ដែកមានទំហ៊ុ៧គុណនិង១២ម៉ែត្រជារបស់ឈ្មោះ នន់សារ៉េត ភេទប្រុសអាយុ៣៨ឆ្នាំរសនៅកន្លែងកើតហេតុខាងលើនេះ ។
សមត្ថកិច្ចបានអោយដឹងទៀតថានៅក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះខាងលើនេះបណ្តាលអោយមនុស្ស៦នាក់និងទារកម្នាក់ទៀតនៅក្នុងពោះជាប់គាំងនៅខាងក្នុងផ្ទះចេញមិនរួចបណ្តាលអោយឆេះស្លាប់ទាំងអស់រួមនិងសម្ភារះក្នុងផ្ទះឆេះអស់គ្មានសល់ មូលហេតុនេះការឆេះខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្នុងផ្ទះ ។ក្នុងករណីខាងលើនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកបរិបូណ៌ចេញធ្វើការបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់៣រថយន្តទើបបានរលត់ ៕