ខេត្តរតនគិរី៖
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួនពីរករណីផ្សេងគ្នារវាងរថយន្តបុកអ្នកថ្មើជើងនិងរវាងរថយន្តបុកជាមួយម៉ូតូបើកបរបញ្ចាស់ទឹសគ្នានិង បណ្តាលឱ្យ ស្លាប់០២នាក់ក្នុងថ្ងៃតែមួយ។ករណីគ្រោះថ្នា ក់ចរាចរណ៍បណ្តាលឱ្យស្លាប់មនុស្សពីរនាក់នោះទីមួយររវាងរថយន្ត យីឌុបវ៉េអង( V1)បបុកជនរងគ្រោះធ្វេីដំណេីរថ្មេីជេីងម្នាក់ស្លាប់នៅនិងកន្លងកើតហេតុនាវេលាម៉ោង ៧:២៥ នាទីយប់ថ្ងៃទី៧.ឧសភាឆ្នាំ២០២១តាមបណ្តាយផ្លូវជាតិលេខ៧៨ ត្ត្រង់ចំណុចមុខចំការតាហោស្ថិតក្នុងភូមិកសិក ឃឃុំតាអងស្រុកកូនមុំខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ អឹម វ៉ាន់ ភភភភេទប្រុសអាយុ៦១ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។រថយន្តបង្ករហេតុខាងលើម៉ាកវ៉េអងពាក់ស្លាក់លេខព្រះសីហនុ 3A 7371ទឹសដៅពីកេីតទៅលិច អ្នកបេីកបរបានរត់គេចខ្លួនបាត់ ក្រោយសមត្ថកិច្ចមូលដ្នានទៅដល់។ឯករណីទីពីរបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូនៅវេលាម៉ោង១០:១២នាទីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១លើផ្លូវ៧៨ស្ថិតក្នុងភូមិលូតឃុំ ទីងចាក់ស្រុកបរកែវខេត្តរតនគិរី។ជនរងគ្រោះឈ្មោះ រម៉ាម បូរ៉ាភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកម្មាំងឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរីស្លាប់នៅកន្លែងកើតហេតុ។ជនរងគ្រោះជិៈម៉ូតូម៉ាកអុីចសាយទ័រ(Exciter) ពណ៌ខ្មៅទឹកមាសអត់ផ្លាក់លេខទឹសដៅពីលិចទៅកើតនិងរថយន្តម៉ាកសាំយ៉ុង ពណ៌សពាក់ផ្លាកលេខរតនគិរី 2A 0225បើកបរពីកើតទៅលិចអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីកើតហេតុ។តាមប្រភពថាករណីនោះអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំចូលមកទ្រូងផ្លូវ។ក្រោយកើតហេតុកម្លាំងជំនាញចុះទៅដល់យកមធ្យោបាយបង្ករទៅរក្សារនៅអធិការដ្ឋានរងចាំដោះស្រាយតាមក្រោយឯសាកសពបានប្រគល់ឱ្យសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕