ខេត្តប៉ៃលិន ៖
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិ ន តំណាងឱ្យលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានធ្វើការផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដល់លោកតា លោកយាយ ចាស់ជរាគ្មានទីពឹង ដែលកំពុងអង្គុយរង់ចាំទទួលមូលនិធិប្រចាំខែ ពីលោកជំទាវ អភិបាលខេត្ត និងអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក ម្ពុជា ស្ថិតនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ។ ស្ថិតនៅកន្លែងទទួលមូលនិធិចាស់ជរាគ្មានទីពឺង ខណ:ពេលដែលលោកតា លោកយាយកំពុងអង្គុយរង់ចាំទទួលអំណោយមូលនិធិពីលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអំណោយសង្គ្រោះពីប្រមុខរាជរដ្ឋាភិបាល ក្រុមយុវជ ន ស.ស.យ.ក ខេត្តប៉ៃលិន បានឆ្លៀតឱកាសបង្ហាញនូវរូបភាព ពីរបៀបលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែល ព្រមទាំងពន្យល់ណែនាំពីរបៀងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន ។
ក្រុមយុវជន ស.ស.យ.ក ខេត្ត ក៏បានពន្យល់ឱ្យដឹងទៀតថា ស្ថិតនៅក្នុងកាល:ទេស:ដ៏លំ បាកនេះ សូមឱ្យលោកតា លោកយាយ ពុកម៉ែ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយយើងបាន ដឹងហើយថា មេរោគកូវីដ-១៩នេះ កំពុងតែឆ្លងរាលដាលនៅក្នុងបណ្តាខេត្តនានា និងរាជធានីភ្នំពេ ញ ធ្វើឱ្យមានអ្នកស្លាប់បាត់បង់ ជីវិតជារៀងរាល់ថ្ងៃ ។ បើសិនជាមេរោគនេះ ឆ្លងទៅលើមនុស្ស ដែលមានវ័យចំណាស់ គឺលំបាកក្នុងការព្យាបាល ព្រោះកោសិកាមនុស្សចាស់មានភាពទន់ខ្សោយ អាចប្រឈមនឹងបញ្ហាខ្លាំង ជាងមនុស្សដែលមានវ័យក្មេង ។ ដូច្នេះ ត្រូវណែនាំដល់បងប្អូនកូនចៅ ដែលគ្មានភាពចាំបាច់ចេញពីផ្ទះ ទៅកន្លែងផ្សេង សូមស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្ន និងត្រូវថែរក្សាសុខភាពឱ្យបានល្អផងដែរ ៕