កំពង់ចាម ៖
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ បន្ទាប់ពី ទទួលលទ្ធផល វិជ្ជមាន កូ វីត -១៩ ទៅលើ កម្មការិនី ចំនួន ៧ នាក់ នៅ រោងចក្រ លី ឈាង ខ ប ស្ថិតនៅ ភូមិ បាធាយ ឃុំ បាធាយ ស្រុក បាធាយ អភិបាលខេត្ត កំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្ត ប្រយុទ្ធប្រឆាំង ជំងឺ កូ វីដ -១៩ លោក អ៊ុន ចាន់ ដា បាន ដឹកនាំ ក្រុមការងារ ចុះ ពិនិត្យ បន្ទាន់ ដើម្បី ស្រាវជ្រាវ រក អ្នកពាក់ព័ន្ធ ដើម្បី ពិនិត្យ រក មេរោគ កូ វីដ -១៩ ។ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា បាន មានប្រសាសន៍ថា មាន កម្មករ - កម្មការិនី ប្រមាណ ជា ជាង ២០០ នាក់ ត្រូវបាន រកឃើញថា បាន ប៉ះពាល់ ដោយផ្ទាល់ ជាមួយនឹង អ្នក កើត ជំងឺ កូ វីដ -១៩ ចំនួន ៧ នាក់ ដែលជា កម្មករ - កម្ម ការ នី ធ្វើការ នៅក្នុង រោងចក្រ លី ឈាង ខ ប ។ ចំពោះ អ្នកពាក់ព័ន្ធ ទាំងអស់នោះ ត្រូវបាន នាំមក ធ្វើតេស្ត ពិនិត្យ សំណាង ដើម្បី រក មេរោគ ជំងឺ កូ វីដ -១៩ និង បាន នាំ ពួកគាត់ ទៅធ្វើ ច ត្តា ឡី ស័ក នៅ មណ្ឌល ធ្វើ ច ត្តា ឡី ស័ក ស្រុក បាធាយ តែម្ដង ។ ចំណែក រោងចក្រ លី ឈាង ខ ប ត្រូវបាន សម្រេច ឲ្យ ផ្អាក ជា បណ្ដោះអាសន្ន ។
ឯកឧត្តម អភិបាលខេត្ត បាន មានប្រសាសន៍ បន្តថា ចំពោះ ភូមិ អក ទៀង ស្ថិតនៅក្នុង ឃុំ តាំង ក្រាំង ស្រុក បាធាយ មាន កម្មករ - កម្មការិនី ចំនួន ៦ នាក់ ដែល វិជ្ជមាន កូ វីដ -១៩ ពួកគាត់ មាន លំនៅដ្ឋាន នៅ ភូមិ នោះ ហេតុដូច្នេះ អាជ្ញាធរខេត្ត ត្រូវ សម្រេច បិទ ខ្ទប់ ភូមិ នោះ ផងដែរ ។ ឯកឧត្តម អភិបាលខេត្ត ក៏បាន ឲ្យ ដឹងផង ដែរ ថា លើផ្លូវ ជាតិ លេខ ៦ A នៅ ចំណុច ផ្លូវបំបែក ស្គន់ ក្នុងស្រុក ជើងព្រៃ ស្ពោះ ទៅ ខេត្តកំពង់ធំ ក្រសួង សាធារណការ និង ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់ ជូន ដាក់ ភ្លើង សញ្ញា ចរាចរណ៍ នៅ ចំណុច នោះ ដើម្បី កាត់បន្ថយ ការគ្រោះថ្នាក់ ចរាចរណ៍ តាម ការស្នើសុំ របស់ អាជ្ញា ធរ ខេត្តកំពង់ចាម ។ ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ថា ភ្លើង សញ្ញា សារាចរ នោះ នឹង រៀបចំ ដាក់ឱ្យ ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុងពេល ឆាប់ៗ ខាងមុខនេះ ។