ខេត្តកំពង់ឆ្នាំង:
នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ៊ប្រភេទទៀតហើយត្រូវបានប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាចរកឃើញនិងបានរាយការណ៍ជូនសមត្ថកិច្ចនិងមន្ត្រីស៊ីម៉ាក់ ។
អធិការនគបាលស្រុកកំពង់ត្រឡាចបានអោតដឹងនៅថ្ងៃនេះថាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទត្រូវបានប្រជាពលរដ្ឋកកាយដីធ្វើផ្ទះល្វែងប្រទះឃើញនិងបានរាយការណ៍មកសមត្ថកិច្ចនគបាលមូលដ្ឋានហើយកម្លាំងនគរបាលស្រុករបស់លោកសហការជាមួយមន្ត្រីស៊ីម៉ាក់ចុះទៅ ប្រមូលយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួន០៤ ឃុំ គឺឃុំលង្វែក ឃុំឈូកស ឃុំអូរឫស្សី និងឃុំអំពិលទឹកមាន សរុបចំនួន០៦ គ្រាប់ ក្នុងនោះ៖ ក្នុងនោះមានប្រភេទគ្រាប់ ៨១ mm ចំនួន០២ គ្រាប់
គ្រាប់ប្រភេទ ៦០ mm ចំនួន០១ គ្រាប់
គ្រាប់ ១០៥ mm ចំនួន០១ គ្រាប់
គ្រាប់ M៧៩ ចំនួន០១ គ្រាប់
គ្រាប់ WP ចំនួន០១ គ្រាប់ ។
អធិការនគបាលស្រុកកំពង់ត្រឡាចបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រឡាចបើជួបប្រទះនៅយុទ្ធភណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់និងប្រញ្ញាប់មករាយការសមត្ថកិច្ចដែលនៅបន្ទាន់ជៀសវៀងមានហេតុការណាមួយជាថាហេតុ ៕ ដោយសុក្ខារិន