ខេត្តកំពង់ឆ្នាំង :
បងប្អូនប្រជាពលរដ្ឋចំនួន២៥គ្រួសារមកពី១២ភូមិក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ទទួលបានអំណោយពីថ្នាក់ដឹកនាំនិងសប្បុរសជនចែកជូនដល់ពួកគាត់នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាឃុំជ្រៃបាក់ ។ ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរលោកសោមវឺន បានបញ្ជាក់ឲ្យដឹងថា អំណោយដែលបានយកមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន២៥គ្រួសារនៅថ្ងៃនេះគឺមួយចំនួនបានមកពីថ្នាក់ដឹកនាំ និងមួយចំនួនទៀតបានមកពីសប្បុរសដែលលោកបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងបរិបទជំងឺកូវីដ-១៩នេះ។
លោកបានបន្តថា សប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជួយដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកទាំង២៥គ្រួសារខាងលើនេះ រួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស .ឯកឧត្តម កែវ វណ្ណដេត .មេបញ្ជាការមូលដ្ឋានទ័ពអាកាសកំពង់ឆ្នាំង ចុះជួយឃុំជ្រៃបាក់.លោក ជុង ហៃយ៉េនអគ្គនាយកក្រុមហ៊ុនសម្បត្តិរតនៈវិសាលឯក .ឯកឧត្ដម ប៉ែន ច័ន្ទដារិទ្ធ អនុប្រធានថ្នាក់កណ្ដាលចុះជួយឃុំសែបនិងសប្បរសជនជាច្រើនទៀតផងដែរ ។
អំណោយដែលបាននាំយកមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ២៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ក២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៣កំប៉ុង ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ម៉ាស់១០បន្ទះ នំប៉័ងផ្អែម ១កញ្ចប់ ទឹកសុទ្ធ២ដប និងថវិកាចំនួន៣ម៉ឺនរៀល។ក្នុងឱកាសនោះផងដែរ ឯកឧត្តម កែវ វណ្ណដេត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សុឹង សំណាងបានពាំនាំនូវប្រសាសន៍ផ្ញើសួរសុខទុក្ខពីថ្នាក់ដឹក ពិសេសប្រសាសន៍ផ្ដាំផ្ញើ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សុឹង សំណាង ដែលលោកតែងតែបានគិតគូរ និងចុះជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងជាញឹក ញាប់ តែពេលនេះលោកមានភារកិច្ចចាំបាច់ ដែលមិនទាន់មានឱកាសបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋបាន តែទោះជាយ៉ាងណានៅពេលស្ងប់ពីជម្ងឺឆ្លងគឺជម្ងឺកូវីដ-១៩ ឯកឧត្តម និងអញ្ជើញមកជួបជាមួយបងប្អូនប្រ ជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយើងទៀត ។ ជាចុងក្រោយ ឯកឧត្តម កែវ វណ្ណដេត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនិងមេរោគកូវីដ-១៩ ត្រូវថែរក្សាខ្លួនប្រាណធ្វើអនាម័យជាប្រចាំ ដោយលាងដៃនិងសាប៊ូ អាកុល ឬជែលពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ បើបងប្អូនអនុវត្តបានតាមការណែនាំទាំង៦ចំណុចខាងលើនេះ នោះបងប្អូននិងចៀសផុតពីជំងឺកូវីដ-១៩ ទាំងខ្លួនយើង កូនចៅយើង ពិសេស គឺសហគមន៍របស់យើងផងដែរ៕