ខេត្តប៉ៃលិន ៖
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចូលរួមជាមួយ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ត្រី ទី សុខា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ជូនដល់ពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ចំនួន០២គ្រួសារ ដូចខាងក្រោម:
១.គ្រួសារលោកតា ឌួង ទូច អាយុ ៧៦ ឆ្នាំ
២.គ្រួសារលោកយាយ ទូច ម៉កអាយុ៦៤ ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អំណោយផ្ដល់ជូនមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស,ត្រីខ ២ឡូ,ទឹកស៊ីអ៊ីវ ១យួ ទឹកត្រី១យួរ,អំបិល១ គីឡូក្រាម,ស្ករស ១គីឡូក្រាមប៊ីចេង០.៥គីឡូក្រាម,សៀង២ដប,ទឹកសុទ្ធ៥យួរ រួមនិងថវិកាមួយគ្រួសារមួយគ្រួសារ២៥ម៉ឺនរៀល។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានក្រើនរំលឹក ដល់គ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់ ពីសុវត្ថិភាពសុខភាព ផ្ទាល់ខ្លួន ពិសេសនោះ ត្រូវអនុវត្តនូវវិធានការ ៣ការពារនិង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន។ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ19 ចូលក្នុងសហគមន៍ ។ ឯកឧត្តមបានលើកឡើងថា ៖ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងារទាំង អស់បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវិធានការនានា របស់រដ្ឋបាលខេត្ត និងវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។ លើសពីនេះ ត្រូវឱ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ៕