ខេត្តកំពង់ចាម
មានស្រុក-ក្រុងចំនួន១០ក្នុងនោះដែល តំបន់ដែលប្រជាកសិករនិយមដាំដំណាំទុរេន គឺភាគច្រើនគេដាំនៅតំបន់ដីក្រហម ហើយទុរេនដែលមានកេរ្តិ៍ឈ្នោះល្បីដល់អ្នកបរិភោគនោះ គឺទុរេនបែកអន្លូង ដែលស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ កសិករម្នាក់ដែលដាំទុរ៉េន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលើកឡើងថា ចំពោះទិន្នផលឆ្នាំនេះមានការថយចុះ ពី៣០ភាគរយ ទៅ៥០ភាគរយ បើធៀបនឹងឆ្នាំមុន ហើយឈ្មួញកណ្តាលខ្លះទៀតលក់ទុរេនមិនមែនចម្ការបែកអន្លូងទៀត ធ្វើឲ្យតម្លៃធ្លាក់ចុះ។
ម្ចាស់ចម្ការធូរេន តាធីម យាយខាន់ មានផ្ទៃដីជាង១០ហិចតា ដោយដាំដើមទុរ៉េនចំនួនជិត១៥០០ដើម ក្នុងចំការ ស្ថិតក្នុងភូមិគីឡូ១០ ឃុំអក្សរត្នោត ស្រុកស្ទឹងត្រង់ ហើយបានបញ្ជាក់ឲ្យដឹង ក្នុងឆ្នាំនេះគឺចាប់ផ្តើមប្រមូលផលពីខែឧសភានេះ ប៉ុន្តែទិន្នផលដែលទទួលបានវិញគឺមានការធ្លាក់ចុះជាងរាល់ឆ្នាំ ដែលបណ្តាលមកពីការអាកាសធាតុ បើទោះបីកសិករខិតខំប្រឹងប្រែងថែរទាំយ៉ាងណាក៍ដោយ។ហើយម្យ៉ាង ទៀត ឈ្នួញកណ្តាលមួយចំនួន បានយកទុរេនតំបន់ផ្សេងមកលក់ដោយយកឈ្មោះ ទុរេនបែកអន្លូង ដែលកំណត់តំបន់នេះឲ្យក្លាយជា អត្តសញ្ញាណ ល្បី ប៉ុន្តែឆ្នាំនេះជាក់ស្តែងនៅចម្ការតំបន់បែកអន្លូងនេះមិនសូវសំបូរដូចគេលក់តាមដងផ្លូវឡើយ ។ សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ចាម ទុរ៉េនដែលល្បីល្បាញ់មានរសជាតិឆ្ញាញ់ជាងគេនោះគឺ ទុរ៉េនរបស់អ្នកភូមិបែកអន្លង់ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលម្ចាស់ចំការនីមួយដាំដុះបែបធម្មជាតិ មិនប៉ះពាល់ដល់សុខភាពរបស់បរិភោគឡើយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺថា នៅតំបន់នេះមានប្រភេទទុរ៉េនដែលឆ្ងាញ់ពេញនិយមជាងគេនោះ គឺប្រភេទម៉ាន់ថង ៕