ខេត្តកំពង់ឆ្នាំង 

ប្រជាពលរដ្ឋមួយក្រុមរស់នៅក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 03ខែឧសភា ឆ្នាំ 2021 នេះបានឲ្យ ដឹងថានៅក្នុងស្រុកកុំពង់កើតមានកូវីដពួកគាត់នាំគ្នាបេះទងផ្លែម្ទេសខ្មាំងតូចៗអោយក្រុមហ៊ុនយកទៅកិនធ្វើជាទឹកម្ទេសលក់គឺ ក្នុងមួយថ្ងៃពួកគាត់រកចំណូលបានតែ 2 ម៉ឺន 5 ពាន់រៀលតែប៉ុណ្ណោះ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ  ។


ស្ត្រីឈ្មោះ សំណាង ដែលកំពុងបេះទងផ្លែម្ទេសខ្មាំង ក្នុងចំណោមអ្នកបេះទងម្ទេស ៥ នាក់ បាននិយាយឲ្យ ដឹងថា ក្នុងមួយថ្ងៃពួកគាត់ធ្វើការបេះដូងផ្លែម្ទេសខ្មាំងនេះមានរយៈ ពេលប្រមាណ ១៤ ម៉ោងគឺតាំងពីព្រឹករហូតដល់ម៉ោង ១០ យប់ គឺអាចបេះទងម្ទេសបានចំនួន ១០០ គីឡូ ដែលក្នុង ១ ថង់ ១០គីឡូក្រុម ហ៊ុនអោយកម្រៃ ២៥០០ រៀល ដូ ច្នេះក្នុងមួយថ្ងៃកន្លះ គឺអាចរកចំណូ លបានត្រឹមតែ ២៥០០ រៀលតែប៉ុ ណ្ណោះ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ មុខរបរបេះទងម្ទេសបែ បនេះគឺធ្វើបានតែក្នុងរដូវមានផ្លែម្ទេស២ឬ៣ខែតែប៉ុណ្ណោះ ។ស្ត្រីខាងលើបានបញ្ជាក់ថា ក្នុងរយៈ ពេល ២ ឆ្នាំនេះនៅក្នុងស្រុកសាមគ្គីមានជ័យ មានក្រុមហ៊ុនឯកជនមួយបានមកធ្វើទីតាំងផលិតទឹកម្ទេសលក់ចែកចាយនៅតាមបណ្តាលក្នុងស្រុក ។ដូច្នេះ ហើយទើបប្រជាពលរដ្ឋមានការងារធ្វើបែបនេះ ប៉ុន្តែការងារនេះមិនអាចទទួលកម្រៃបានខ្ពស់នោះឡើយ គឺបើយើងមិនធ្វើក៏មានអ្នកផ្សេងគេធ្វើដែរដូច្នេះក្នុងសម័យកូវីដដែលមិនអាចធ្វើដំដើរទៅណារួចបែបនេះ គ្មានជម្រើសនោះឡើយគឺចេះតែធ្វើៗ ទៅដើម្បីបានប្រាក់កម្រៃសម្រាស់ដោះស្រាយជីវភាពរស់នៅ ។ 


ស្ត្រីម្នាក់ទៀតជាអ្នកបេះទងម្ទេសនេះដែរ បានឲ្យដឹងថា ផ្លែម្ទេសទាំងនេះគឺក្រុមហ៊ុនគេដើរប្រមូលទិញពីតាមចម្ការនៅតាមមាត់ទន្លេតាមបណ្ដាស្រុកខេត្តមួយចំនួនហើយដឹកយកមកប្រគល់ឱ្យពួក គាត់ជាអ្នកបេះទងផ្លែម្ទេសនេះបេះទងវាចេញ ហើយច្រកថង់ក្នុងមួយថង់ ១០គីឡូ រួចទើបគេមកដឹកយកទៅវិញ កិនធ្វើជាទឹកម្ទេសច្រកដប លក់ចែកចាយនៅក្នុងស្រុកនិងតាមបណ្តាខេត្តផ្សេងៗផងដែរ ។ដោយឡែកក្រៅពីមុខរបស់នេះអ្នក ស្រុកនៅក្នុងមូលដ្ឋានរបស់គាត់គឺរកស៊ីកាប់អស់លក់ ការដាំដុះដំណាំបន្តិចបន្តួចចិញ្ចឹមមាន់ក្រៅពីរហ្នឹងធ្វើ ស្រែចំការតែប៉ុណ្ណោះ ។ ប៉ុន្តែសម័យជម្ងឺកូវីដបែបនេះម្នាក់ៗពិតជាពិបាករកប្រាក់ចំណូលខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរសនៅរបស់បងប្អូនប្រជាពលរដ្ឋ ៕