ខេត្តកំពង់ឆ្នាំង:
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងនៅវេលាម៉ោងប្រមាណជាង៨និង៤៩នាទី ព្រឹកថ្ងៃទី០៣ ឧសភា ឆ្នាំ២០២១ មានករណីស្ត្រីម្នាក់ឈ្មោះ សូហៀង អាយុ៥៨ឆ្នាំ រសនៅភូមិអណ្តូរនុងឃុំត្រងិលស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងត្រូវបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វេលាយប់មិញម៉ោងប្រមាណជា២ទៅ៣ ឈានចូលថ្ងៃទី០៣ឧសភា២០២១ ។
ប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់ថាស្ត្រីខាងលើនេះបានជិះម៉ូតូកង់បីតាំងពីភ្នំពេញនៅថ្ងៃម្សិលមិញ ហើយតម្រង់មកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផ្ទាល់តែម្ដងដោយមានអាការៈមិនស្រួលដើម្បីឲ្យគ្រូពេទ្យជួយពិនិត្យ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យបន្ទាន់ ឃើញថាគាត់មានវិជ្ជមានកូវីដ១៩ រហូតដល់ម៉ោង២យប់ បានទទួលមរណៈភាពដោយឡែកសាកសពស្ត្រីខាងលើត្រូវបានរំលាយនៅខេត្តកំពង់ឆ្នាំង មិនប្រគល់អោយក្រុមគ្រួសារទេ ។នៅព្រឹកនេះផងដែរប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាស្រ្តីខាងលើត្រូវបានក្រុមគ្រូពេទ្យយកសំណាកភ្លាមៗឃើញថាមានវិជ្ជមានកូវ៨ដ១៩តែខាងក្រសួងសុខាភិបាលមិនទាន់បានប្រកាស់នៅឡើយទេ ។ហើយអ្នកពាក់ព័ន្ធក៍មិនមានដែរដោយគាត់បានជិះផាស្អាប់ពីផ្សារតូចមកតែម្តង ។មកដល់ពេលនេះធ្វើអោយចំនួនអ្នកស្លាប់ដោយកូវិដ១៩មាន២ករណីហើយក្នុងខេត្តកំពង់ឆ្នាំង ៕