ភ្នំពេញ ៖ ក្រុមហ៊ុនឳសថ TNP Health Care នាំយកថ្នាំរឹតសម្រួលសាច់ដុំ Difelene ២១.០០០ ទីប ដោយធ្វើការឧបត្ថម្ភជូនដល់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOS) ដើម្បីចែកជូនដល់សហព័ន្ធកីឡា ទាំងអស់ កំពុងហ្វឹកហាត់ បំពាក់បំប៉នសមត្ថភាពមុនចេញចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាមខាងមុខនេះ។
កាលពីរសៀលព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថានីយទូរទស្សន៍លេខ៥ និង ក្រុមហ៊ុនឳសថ TNP Health Care បានរួមគ្នានាំយកអំណោយជាថ្នាំលាបរឹតសម្រួលសាច់ដុំ “Difelene” ២១,០០០ទីប (២ម៉ឺន១ពាន់់ទីប) ដើម្បីជួយដល់ក្រុមកីឡាករកីឡាការិនីទាំំងអស់ដែលកំពុងស្ថិតក្រោមការហ្វឹកហាត់ដើម្បីត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាមចុងឆ្នាំ២០២១នេះ ខាងមុខនេះ។លោក កប់ឆូក ឆៃធារ៉ាស័កិ ប្រធានគ្រប់គ្រង TNP Health Care បានថ្លែងក្នុងពិធីជួបសំណេះសំណាល និង ប្រគល់អំណោយ Difelene ក្នុងអាគារ NOCC កាលរសៀលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា ក្រុមការងារររបស់លោកនិងរួមគ្នាជាមួយបុគ្គលិកស្ថានីយទូរទស្សន៍លេខ៥ តំណាងលោកឧកញ៉ា សុប៉ាឆៃ វិរៈភូជុង្គ នាយកប្រតិបត្តិស្ថានីយទូរទស្សន៍លេខ៥ និង TNP Health Care បានធ្វើការឧបត្ថម្ភដល់ ឯកឧត្តម វាត់ ចំរើន អគ្គលេខាគណៈកម្មការជាតិអូឡាំពិកកម្ពុជា(NOCC)និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOS) នូវថ្នាំលាបរឹតសម្រួលសរសៃបំបាត់ការចុកចាប់សាច់ដុំ នៅពេលហ្វឹកហាត់កីឡានៅជួបការឈឺចុកចាប់ផ្នែកសាច់ដុំ ដែលផលិតផលមានឈ្មោះថា “Difelene” ដែលជាផលិតផលល្អលេខ១ប្រចាំប្រទេសថៃ ដើម្បីឯកឧត្តម វ៉ាត់ ចំរើន ចែកជូនដល់ក្រុមកីឡាករកីឡាការីដែលកំពុងហ្វឹកហាត់ជាប្រចាំថ្ងៃ ដែលត្រៀមចូលរួមក្នុងប្រកួតស៊ីហ្គេមឆ្នាំ២០២១ខាងមុខនេះដើម្បីដណ្តើមមេដាយជូនប្រទេសកម្ពុជា។
លោក កប់ឆូក ឆៃធារ៉ាស័កិ បាននាំយកសារផ្តាំផ្ញើរពី តំណាងលោកឧកញ៉ា សុប៉ាឆៃ វិរៈភូជុង្គ នាយកប្រតិបត្តិស្ថានីយទូរទស្សន៍លេខ៥និង TNP Health Care សូមធ្វើការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និង កីឡាករកីឡាការិនីទាំងអស់នៃ NOCC និង CAMSOS ។ ក្នុងឱកាសនេះលោកបានប្រគល់ថ្នាំនេះចំនួនថ្នាំលាបនេះចំនួន២ម៉ឺន១ពាន់ទីប គិតជាទឹកប្រាក់សរុបចំនួនជិត១០ម៉ឺនដុល្លារអាមេរិក។ ទឹកចិត្តសប្បុរសធម៌លើកនេះរបស់ លោកឧកញ៉ា សុប៉ាឆៃ វិរៈភូជុង្គ ក៏ផ្តល់កម្លាំងចិត្តដល់ក្រុមកីឡាករកីឡាករិនីទាំងអស់គ្រប់សហព័ន្ធកីឡា ក្នុងអំឡុងពេលហ្វឹកហាត់ដើម្បីចេញទៅប្រកួតស៊ីហ្គេម២០២១។ លោកក៏ជូនពរដល់ក្រុមកីឡាករកីឡាការិនីទាំំងអស់ តាំងចិត្តខំតស៊ូ និង យកឈ្នះដណ្តើមមេដាយជូនកម្ពុជាអោយបាន។ឯកឧត្តម វ៉ាត់ ចំរើន ក៏បានថ្លែងអំណរគុណផងដែរថា ជំនួញឧបត្ថម្ភ ឧកញ៉ា សុប៉ាឆៃ វិរៈភូជុង្គ នាយកប្រតិបត្តិស្ថានីយទូរទស្សន៍លេខ៥ និង TNP Health Care ដែលទីប្រឹក្សាNOCCលើកនេះ ពិតជាជំនួញចំពេលវេលាល្អ ដែលកីឡាករកីឡាការិនី ដែលកំពុងហ្វឹកហាត់ ត្រូវការជាចំបាច់ ហើយផលិតថ្នាំរឹតសម្រួលនិងបំបាត់ភាពឈឺចាប់នៃសាច់ដុំ “Difelene” ក៏វត្ថុសំខាន់ក្នុងលើកទឹកចិត្តដល់កីឡាករកីឡាការិនី កាន់តែមានជឿជាក់ ទាំងក្នុងស្មារតីខាងក្នុង និង ខាងក្រៅ ដោយមានភាពតាំងចិត្តល្អក្នុងការខំប្រឹងហ្វឹកហាត់ ឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាម។ឯកឧត្តម វ៉ាត់ ចំរើន ក៏បញ្ជាក់ផងដែរថា ការប្រកួតស៊ីហ្គេមឆ្នាំ២០២១ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ បានកំណត់កីឡា៤០ប្រទេស ហើយកម្ពុជាធ្វើសម្រេចប្រជុំជម្រើសទាំងសហព័ន្ធកីឡាមានសក្តានុពល និងសហព័ន្ធកីឡាកំពុងរីកចម្រើន បានសរុប៣២ប្រភេទ ដែលនឹងត្រៀមចេញទៅប្រទេសវៀតណាមក្នុងដណ្តើមមេដាយជូនជាតិ។ ក្នុងនោះ កម្ពុជាបានធ្វើវាយតម្លៃរកឃើញសហព័ន្ធកីឡាដែលសក្តានុពលដែលអាចដណ្តើមបានមេដាយជូនជាតិកម្ពុជា មានដូចជាប្រភេទកីឡា ប៉េតង់, ជូជុនសឺ (Jiu Jitsu), គុនខ្មែរ, វូវៀតណាម, សុទ្ធសឹងតែជាប្រភេទកីឡាដែលសង្ឃឹមបានមេដាយមាសជាច្រើន នៅប្រទេសវៀតណាម ខាងមុខនេះ៕