ខេត្តកំពង់ឆ្នាំង :
ប្ដីប្រពន្ធពីរនាក់ ជាឪ ពុកម្ដាយ និងជាបង នៃជនរងគ្រោះដែលបានស្លាប់ចំនួន២នាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោ យរថយន្តក្រុងក្រុមហ៊ុនបូព៌ាអាស៊ីបុកម៉ូតូ១គ្រឿង បណ្ដាលឱ្យមនុស្សស្លាប់ពីរនាក់ កាលពីជាងមួយឆ្នាំមុននៅក្នុងស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះ បានលើក ដៃសំ ពះសំណូមពរដល់ លោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងក៏ដូចជាលោកចៅក្រមកាន់សំណុំ រឿងនេះ មេត្តាជួយពន្លឿនការដោះ ស្រាយទាមទារសំណងរដ្ឋប្បវេណីក្នុងរឿងខាងលើនេះ ជូនក្រុមគ្រួសា រជនរងគ្រោះដោយអនុគ្រោះផងចុះ ព្រោះក្រុមគ្រួសារជនរងគ្រោះ កំពុងជួបការខ្វះខាតយ៉ាងខ្លាំងក្នុងជីវភា ពរស់នៅ ខណៈពេលដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលនេះ ។
ស្ត្រីឈ្មោះ ខន លីម អាយុ ៣៨ ឆ្នាំនិងប្តី ឈ្មោះ ភឹម សុវី អាយុ ៤០ ឆ្នាំរស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ បាននិយាយទាំងទឹកភ្នែកឲ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមិនាឆ្នាំ២០២០ កូនស្រីរបស់គាត់ឈ្មោះឈាន គឹមលី អាយុ ១៦ ឆ្នាំ និងប្អូនស្រីគាត់ ឈ្មោះ ភឹម ស៊ីនាងអាយុ ៣១ ឆ្នាំ បានជិះម៉ូតូឌុបគ្នាពីលំនៅឋានទៅកាន់ឃុំត្រពាំងចាន់ក្នុងទិសដៅពីជើងទៅត្បូង។ លុះ ដល់ចំណុចផ្លូវអ្នកតាពោធិ៍ ក៏ត្រូវរថយន្ត ក្រុងក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ ពាក់ស្លាកលេខ 3C- 4760 បានបុកម៉ូតូពីក្រោយពេញ ទំហឹងនៅចំណែកផ្លូវខាងស្ដាំរបស់ម៉ូតូ បណ្ដាលឱ្យកូនស្រីនិងប្អូនស្រីពួកគាត់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងយ៉ាងរន្ធត់ ចំណែកម៉ូតូរងការខូចខាតខ្ទេចទាំងស្រុង ។ ក្រោយពេលកើតហេតុពួកគាត់បានទៅទទួលយកសពកូននិងប្អូនស្រីពីសមត្ថកិច្ចយកមកធ្វើបុណ្យទាំងសោកស្តាយអាឡោះអាល័យជាទី បំផុត ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាល យកទៅរក្សាទុក និងបានកសាងសំណុំរឿងតាមផ្លូវច្បាប់ ។
ប្ដីប្រពន្ធទាំងពីរនាក់ជាក្រុមគ្រួសារជនរងគ្រោះបានបន្តថា ក្រោយពេ លកើតហេតុបានបីខែពួកគាត់ត្រូវបានសមត្ថកិច្ចហៅមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងក្នុងពេលនោះ ក៏បានធ្វើ ការចរចាជាមួយក្រុមហ៊ុនធានារ៉ាប់ រងរបស់រថយន្តបង្ក តាមទូរសព្ទលេ ខ ០១៧ ៣១០ ៨៨៧ ក្នុងពេល នោះការចរចាបានត្រូវរ៉ូវគ្នា ក្នុងសំ ណងរដ្ឋប្បវេណី ចំនួន ៦ ពាន់ដុ ល្លារ ប៉ុន្តែមកដល់ពេលនេះខាងក្រុ មហ៊ុនមិនបានសងប្រាក់សំណងតា មការចរចានោះឡើយ ។ ដូចនេះពួកគាត់សូមលើកដៃសំពះសំណូ មពរដល់លោកប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏ដូចជាលោកចៅ ក្រមកាន់សំណុំរឿងនេះ មេត្តាជួយពន្លឿនការដោះស្រាយសំណងរដ្ឋ ប្បវេណីពីក្រុមហ៊ុនរបូព៌ាអាស៊ី ជូនក្រុមគ្រួសារពួកលោក ជាជនរង គ្រោះដោយក្តីអនុគ្រោះផងចុះ ។ ក្នុងរឿងនេះដែរ លោក ឈឹមសារុននាយការិយាល័យនគរបាលចរាចរ ណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ១៤ ខែមិថុនានេះបានឲ្យដឹងថា រឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ការិយាល័យរបស់លោកបានបញ្ជូនទៅតុលាការយូរហើយព្រោះខាងក្រុមហ៊ុនបានចរចាត្រូវរ៉ូវគ្នាប៉ុ ន្តែមិនឃើញយកប្រាក់សំណងរដ្ឋ ប្បវេណីមកជូនក្រុមគ្រួសារជនរ ងគ្រោះឡើយ ទើបលោកបញ្ជូនសំ ណុំរឿងនេះទៅតុលាការ តែលោកមិនបានដឹងថាសំណុំរឿងនេះលោកចៅក្រមណាមួយ ជាអ្នកកាន់នោះឡើយ ។ សមត្ថកិច្ចបានឲ្យដឹងថា តាមច្បាប់ប្រសិនបើភាគីបង្ក មិនអនុវត្តតាមការចរចាព្រមព្រៀងនោះទេ តុលា ការមានសិទ្ធិលក់ឡៃឡុងរថយន្តបង្កជា វត្ថុតាងសងទៅជនរងគ្រោះបាន តែរឿងនេះគឺជាឆន្ទានុសិទ្ធិរបស់លោកចៅក្រម ។ ដូច្នេះសូមលោកចៅក្រមកាន់សំណុំរឿងនេះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង មេ ត្តាជួយពន្លឿនការដោះស្រាយសំ ណុំរឿងនេះជូនជនរងគ្រោះតាម ការគួរផងចុះ ។ ព្រោះថារថយន្តដែលជាវត្ថុតាងបានរក្សាទុកនៅក្នុងដៃសមត្ថកិច្ច ដែលអាចចាត់ចែងបាន ៕