ខេត្តកំពង់ចាម

កាលពីវេលាម៉ោង ១៧.៣០ នាទី មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន ០៣ខ្នង ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។តាមសេចក្ដីរាយការណ៍ពី លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល ស្រុកកំពង់សៀម ឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ០៣ខ្នង គឺ ៖ ១.ផ្ទះរបស់ឈ្មោះ មាស សេង ភេទស្រីអាយុ ៨៥ឆ្នាំ ជាតិខ្មែរ ខូចខាត ផ្ទះ ០១ខ្នងទំហំ ០៤ម×០៤ម ធ្វើពីឈើ ប្រក់ដែកស័ង្កសីជញ្ជាំងដែក ។ ២. ផ្ទះរបស់ ឈ្មោះ ឯក ចាន់ថុន ភេទស្រី អាយុ ៤៥ឆ្នាំ ជាតិខ្មែរ ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦ម ធ្វើពីឈើប្រក់ដែកស័ង្កសី ជញ្ជាំងឈើ ចំនួន ០១ខ្នង ។ ៣.ផ្ទះរបស់ ឈ្មោះ អេង ស្រីណែត ភេទស្រី អាយុ ២៣ឆ្នាំ ជាតិខ្មែរ ខូចខាតបាត់បង់ផ្ទះទំហំ ០៤ម×៥ម ធ្វើពីឈើ ប្រក់ដែក ជញ្ជាំងឈើ ចំនួន ០១ខ្នង ។ ក្រៅពីនោះ ក៏បានបំផ្លាញនូវទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត ។ ប្រភពដដែល បញ្ជាក់ដែរថា មូលហេតុ នៃអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្ធអគ្គីសនី ។ ទោះយ៉ាងណា មិនបណ្តាលរងគ្រោះមនុស្សឡើយ ។ 





លោកអភិបាលស្រុកកំពង់សៀម បញ្ជាក់ដែរថា ដោយកម្លាំងសមត្ថកិច្ចយើង សហការជាមួយប្រជាពលរដ្ឋ និងប្រជាការពារ ក៏បានជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ដែលឆាបឆេះនេះ ឲ្យរលត់ជាស្ថាពរទៅវិញ ដោយបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យស្រុក ០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ របស់ខេត្តចំនួន ០៣គ្រឿង និងប្រើប្រាស់ទឹកអស់ ០៤រថយន្ត ផងដែរ ។