ខេត្តរតនគិរី៖ 

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារដឹកនាំប្រចាំបញ្ជាក្នុងពេលមានព្រឹត្តិការណ៍ចាំបាច់ និងរបៀបធ្វើរបាយការណ៍ជូនដល់នាយអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។ ពិធីផ្សព្វផ្សាយការងារដឹកនាំប្រចាំបញ្ជាក្នុងពេលមានព្រឹត្តិការណ៍ចាំបាច់បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ដែលសមាសភាពចូលរួមមានលោក មេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ  នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង/ស្រុកទាំង ៩។



លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជាបានផ្ដាំផ្ញើដល់នាយនាយរងនិងពលអាវុធហត្ថទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីជំងឺកូវីដ.១៩ និងធ្វើអនាម័យខ្លួនប្រាណ កន្លែងស្នាក់នៅ នឹងត្រូវប្រកាន់ភ្ជាប់ នូវអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ កុំ ៣ ការពារនោះផងដែរ៕