ខេត្តកំពង់ឆ្នាំង: ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២១  នេះអភិបាលរងស្រុកលោក ពុំសុផល រួមដំណើរដោយបានដឹកនាំយុវជនកម្ពុជាស្រុក និងមន្ត្រីរដ្ឋបាលបានចុះដល់មូលដ្ឋានជុំវិញឃុំទាំង៦ក្នុងស្រុកកំពង់លែងមានៈ ឃុំកំពង់ហៅ .ឃុំត្រងិល ឃុំពោធិ៍. ឃុំច្រណូក. ឃុំដារ .និងឃុំស្វាយរំពារ ដើម្បីធ្វើការផ្សព្វផ្សាយ វិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសអោយផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ។

ក្នុងឱកាសនោះផងដែរ អភិបាលរងស្រុកកំពង់លែងលោក ពុំសុផល បានមានប្រសាសន៍ថាៈជំងឺកូវីដ១៩នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្តាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួឱ្យព្រួយបារម្មណ៍បំផុត ហើយដើម្បីចៀសផុតពីជំងឺ ដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍និងក្រុមគ្រួសាររបស់ខ្លួន  ។


លោកបានបន្តទៀតថាៈ មូលហេតុដែលក្រុមការងារចុះមកផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តនេះ ដោយសារតាមបណ្តារោងចក្រសហគ្រាសគឺជាកន្លែងដែលប្រឈមខ្លាំង ក្នុងការចម្លងនៃជំងឺកូវីដ១៩ ប្រសិនបើតាមបណ្តារោងចក្រ សហគ្រាស និង កម្មករ កម្មការិនីអនុវត្តពុំទាន់បានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខា ភិបាលនោះទេយើងទាំងអស់គ្នាកូនចៅយើង ខ្លួនយើងក៏ពិបាកក្នុង ការប្រកបរបររកសុីអី្វក៏ពិបាកដែរ និងធ្វើអោយសេដ្ឋកិច្ចគ្រួសារនិងសង្គមធ្លាក់ចុះ ។ 


ដូចនេះយើទាំងអស់គ្នាត្រូវអនុវត្តតាមសេចក្តីណែនាំនេះ ដូចជាត្រូវពាក់ម៉ាស់ បាញ់អាល់កុលលាងសំអាតដៃឱ្យបានញឹកញាប់ ត្រូវរក្សាគម្លាត សុវត្ថិភាព ពិសេសនៅពេលហូបបាយត្រូវរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នា និង ពេលជិះរថយន្តក៍ត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និង កុំជជែកគ្នា ហើយ ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំទៀតផង ៕





សុក្ខារិន