ខេត្តកំពង់ឆ្នាំង:
ក្រុមការងារចម្រុះស្រុកបរិបូណ៌នៅព្រឹកថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានបន្តចុះធ្វើការរុះរើដំបូលបែរចិញ្ចឹមត្រីរបស់ជនជាតិវៀតណាមបានចំនួន២៧បែរ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់ពីពួកគេបានលួចធ្វើជញ្ជាំងនិងដំបូលបែរចិញ្ចឹមត្រីឡើងវិញបន្ទាប់ពីផែន ការបន្លាស់ទីផ្ទះបណ្ដែតទឹកបានបញ្ចប់នៅក្នុងឆ្នាំ២០២០ ។ អភិបាលរងស្រុកបរិបូណ៌ លោក ផលសុភាព ដែលជាអ្នកដឹកនាំកម្លាំងក្រុមការងារចម្រុះចុះប្រតិបត្តិការរុះរើដំ បូលបែរចិញ្ចឹមត្រីខាងលើនេះ បានអោយដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះថាដោយអនុវត្តទៅតាមផែនការ៥ឆ្នាំឆ្នាំ២០១៥ដល់ឆ្នាំ២០២០របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកនេះផងដែរក្រុមការងារចំរុះស្រុកបរិបូ ណ៌ បានសហការគ្នាចុះដឹកនាំម្ចាស់បែរត្រីដោយផ្ទាល់ឲ្យ រុះរើជញ្ជាំងនិងដំបូលបែរចំនួន២៧បែរឲ្យអស់ ដែលពួក គេបានលបលួចធ្វើដំបូលនិងជញ្ជាំងឡើងវិញ ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ។
ដោយឡែកនៅថ្ងៃទី២២ ខែមិថុនានេះ ផងដែរជញ្ជាំងនិងដំបូលបែរចិញ្ចឹមត្រីប្រមាណ៧០ភាគរយនឹងត្រូវធ្វើការរុះរើអស់ដោយនៅ សល់ប្រមាណជា៣០ភាគយទៀតនិងបន្តរុះរើឲ្យអស់នៅថ្ងៃខានស្អែកទី២៤ខែមិថុនា នេះ ឱ្យអស់ទាំងស្រុង។ដោយឡែក មេឃុំឆ្នុកទ្រូលោក សាំងគឹមស៊ន បាននិយាយឲ្យដឹងដែរថា ឃុំឆ្នុកទ្រូមាន៣ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន២១៦៩គ្រួសារ ក្នុងនោះក៏មានជនជាតិរៀតណាមចំនួន៧៨០គ្រួសារហើយផ្ទះប្រជាពលរដ្ឋសរុបចំនួន១១៥២ ខ្នងផ្ទះតែភាគច្រើនជាផ្ទះបណ្ដែតនៅលើផ្ទៃទឹក ។ជាមួយគ្នានោះ ក៏មានបែរចិញ្ចឹមត្រីជាង១០០បែរផងដែរ។ក្នុងនោះបែរចិញ្ចឹមត្រីនៅក្នុងភូមិឆ្នុកទ្រូ សរុបមានចំនួន៥៩បែរនិងមាននៅភូមិដ៏ទៃទៀត ដែលភាគច្រើនជារបស់ជនជាតិវៀតណាម។
មេឃុំឆ្នុកទ្រូលោក.សាំងគឹមស៊ន.បានបញ្ជាក់អោយដឹងទៀតថា រយះពេល៣ទៅ៤ខែនេះដោយសារតែជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍ និងម្យ៉ាងទៀតក្នុងរដូវនេះសម្បូរទៅដោយកំប្លោកអណ្តែតនៅពាសពេញ ទន្លេ ដែលមិនអាចធ្វើចរាចរណ៍បាន អាជ្ញាធរឃុំមិនសូវបា នចុះទៅពិនិត្យតាមដងទន្លេនោះទេ ដែលជាហេតុធ្វើឲ្យជន ជាតិវៀតណាមដែលជាម្ចាស់បែរត្រីបានលួចធ្វើដំបូលនិងជញ្ជាំងបែរចំនួន២ ៧បែរឡើងវិញនៅក្នុងភូមិឆ្នុកទ្រូនេះ។តែនៅពេលនេះក្រុម ការងារចំរុះរបស់ស្រុកបានចុះមកដឹកនាំឲ្យម្ចាស់បែរដោយផ្ទាល់ដើម្បីបង្ខំឲ្យរុះរើជញ្ជាំង និង ដំបូលបែរចិញ្ចឹមត្រីអោ យអស់ឡើងវិញ ដោយមិនអនុញ្ញាតឲ្យបែរចិញ្ចឹមត្រីមានជញ្ជាំងនិងដំបូលតទៅទៀតនោះឡើយ។ព្រោះថាបើបែរចិញ្ចឹមត្រីមានជញ្ជាំងនិងដំបូលពិតជាមានមនុស្សស្នាក់ នៅច្រើន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ីក៏ដូចជាសោភ័ណ្ណភាពផ្ទៃទឹកទន្លេផងដែរ៕