នារដូវវស្សាឈានចូលមកដល់ លើការងារបង្តរបង្កើនផលនារដូវវស្សាឆ្នាំនេះទទួលបានលទ្ធផលគូរអោយកត់សំគាត់បើយោងតាមប្រសាសន៍របស់លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឲ្យដឹង ផងដែរថា គិតត្រឹមថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១នេះ ដំណាំស្រូវរដូវវស្សា បានភ្ចួររាស់សរុប ៤៧.៩០៣ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគ្រឿងយន្ត បាន ៤៧.៦៣១ហ.ត ។ ដាំដុះអនុវត្ត បាន ៤១.០២៩ហ.ត ស្មើនឹង ៤៧,៤៣% នៃផែនការ សរុប ៨៦.៤៦១ហ.ត ។ 



ក្រៅពីនោះ ដំណាំរួមផ្សំរដូវវស្សា ភ្ចួររាស់សរុបបាន ៣០.៧៩១ហ.ត ក្នុងនោះភ្ជួររាស់ ដោយគ្រឿងយន្ត បាន ២៩ ៥៦៨ហ.ត ។ រីឯការដាំដុះវិញអនុវត្តបាន ៣៤.៦៣៤ហ.ត ស្មើនឹង ៦៩,៧៨% នៃផែនការសរុប ៤៩.៦៣៣ហ.ត ក្នុងនោះ ពោតស អនុវត្តបានសរុប ១.២២១ហ.ត ស្មើនឹង ១៨,២២% នៃផែនការសរុប ៦.៧០៣ ហ.ត ពោតក្រហម អនុវត្តបាន ៣.៥០២ហ.ត ស្មើនឹង ៧០,២៥% ។



 ចំពោះ ដំឡូងឈើ អនុវត្តសរុបបាន ១៨.៥៥៣ហ.ត ស្មើនឹង ៨៥.៨៧% នៃផែនការ ២១.៦០៧ ហ.ត ។ ដំឡូងជ្វាអនុវត្ត បានសរុប ១៣ ហ.តស្មើនឹង ៧,៦៥%  នៃផែនការ ១៧០ហ.ត ។ សណ្តែកបាយ អនុវត្តបាន សរុប ៣០៥ ហ.ត ស្មើនឹង ១៣,៤៤% នៃផែនការ ២.២៦៩ ហ.ត ។ សណ្តែកដី អនុវត្តបានសរុប ៧៣៩ ហ.ត ស្មើនឹង ៤២,៤៧% នៃផែនការ ១៧៤០ហ.ត ។ ដំណាំល្ង អនុវត្តបានសរុប ៥ ២៦៥ហ.ត ស្មើនឹង ៧៧,៦៧% នៃផែនការ ៦.៧៧៩ហ.ត ។ អំពៅ អនុវត្តបានសរុប ១១១ ហ.តស្មើនឹង១៧,០២ % នៃផែនការ ៦៥២ហ.ត ។ ដោយឡែក បន្លែគ្រប់មុខ អនុវត្តបានសរុប ៤.៩២៥ហ.ត ស្មើនឹង ៩៦,៣៨% នៃផែនការ ៥.១១០ហ.ត ៕