កំពង់ចាម៖

ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត យុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការនី កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សម្តេចជួនណាត និងចុះពិនិត្យសកម្មភាព របស់មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលបានយកសំណាកបងប្អូនកម្មករ កម្មការនីរោងចក្រមេតថេត កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក សម្តេចជួនណាត និងបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយកើតជំងឺកូវីដ-១៩ ។ 






លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល ស្រុកកំពង់សៀម បានឲ្យដឹងថា មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានយកសំណាកបងប្អូនកម្មករ កម្មការនី រោងចក្រមេតថេក ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សម្តេចជួនណាត និងបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ ជាមួយកើតជំងឺកូវីដ-១៩ មានដូចខាងក្រោម៖១. បានយកសំណាកលើកទី២ លើបងប្អូនកម្មករ កម្មការកម្មការនីរោចចក្រមេតថេត ចំនួន ៧៩នាក់ ស្រី ៧៩នាក់ ជាលទ្ធផល រកឃើញអវិជ្ជមានជំងឺកូវីដ-១៩  ទាំង ៧៩នាក់ ហើយទាំង ៧៩នាក់ ត្រូវក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយភ្ចាប់ជាមួយលិខិតបញ្ជាក់ការធ្វើចត្តាឡីស័ក និងប៉ៅអ៊ី ដែលជាអំណោយ ឯកឧត្តម វេង សាខុន វរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់សៀម ។២. បានយកសំណាកលើកទី១ លើបងប្អូនប្រជាពលរដ្ឋមកពីឃុំវិហារធំ, ទ្រាន , ស្រក , រំចេក , គគរ , និងឃុំកោះរកា ២៧នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ដោយឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩។ ជាលទ្ធផល  រកឃើញអវិជ្ជមានជំងឺកូវីដ-១៩  ទាំង ២៧នាក់។ សរុបការយកសំណាក គឺចំនួន ១០៦នាក់ ជាលទ្ធផល រកឃើញអវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់ ។លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ជាមួយគ្នានោះដែរ ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានផ្តល់ម៉ាស់ចំនួន៥០០០ម៉ាស់ ឧបត្ថម្ភដល់ មណ្ឌលចត្តាឡីស័ក សម្តេចជួនណាត ដែលជាអំណោយ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមផងដែរ ៕