កំពង់ចាម
អាជ្ញាធរស្រុកកោះសូទិន កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ បានរៀបវិទ្យាល័យជីហែ ដើម្បី ត្រៀមដាក់ជាមណ្ឌលចត្តាឡីស័ក ។
បើតាម លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាល ស្រុកកោះសូទិន បានឲ្យដឹងថា លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និងរូបលោក បានដឹកនាំក្រុមការងារ សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ ចំណុះសាលាស្រុក ក្រុមយុវជន ស.ស.យ.ក ស្រុក លោកគ្រូ អ្នកគ្រូ វិទ្យាល័យជីហែ ដោយសម្រេចរៀបចំវិទ្យាល័យជីហែ ដើម្បី ត្រៀមដាក់ជាមណ្ឌលចត្តាឡីស័ក ។ លោកបានឲ្យដឹងទៀតថា ការរៀបចំនេះដែរ បានចំនួន ២៧បន្ទប់ ក្នុងនោះបន្ទប់សម្រាប់ព្យាបាលបឋម មានចំនួន ០១បន្ទប់ ៕