ខេត្តកំពង់ឆ្នាំង : នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ខៀវ សុីណា ជា ចាន់តូ និងជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ អមដំណើរដោយសហការី បានអញ្ជើញនាំយកកុំព្យុទ័រចំនួន០២ គ្រឿង និងថេប្លេតចំនួន០៨ គ្រឿង ប្រគេនដល់ព្រះសិរីធម្មញាណព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថាន  ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង សម្រាប់ប្រើប្រាស់ក្នុងសាខា។


 លោកជំទាវ ខៀវ សុីណា ជា ចាន់តូ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះបណ្តាប្រទេសនៅលើសកលលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរកំពុងរងនូវផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីការរីកដាលនៃជំងឺកូវីដ១៩ ហើយបានធ្វើអោយរងនូវផលប៉ះនូវការធ្លាក់ចុះកំណើនសេដ្ធកិច្ចយ៉ាងច្រើន ។ ដោយឡែកវិស័យអប់រំក៏ត្រូវបានផ្អាកដោយសារតែជំងឺកូវីដ១៩ នេះផងដែរ។

 


លោកជំទាវ ខៀវ សីណា បានមានប្រសាសន៍បន្តថា ដោយមើលឃើញពីផលប៉ះពាល់ដល់សរណសិស្ស និស្សិតមិនអាចមករៀននៅសាលាបាន លោកជំទាវបាននាំយកនូវឧបករណ៍ កុំព្យុទ័រ និងថេប្លេត ដើម្បីជួយសម្រួលដល់សាលាដើម្បីបង្រៀនតាមប្រព័ន្ធអនឡាញ និងតាមរយៈវីដេអូ ZOOM ជាដើម ។



ព្រះសិរីធម្មញាណព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថាន  ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង បានប្រគេននូវលិខិតថ្លែងអំណរគុណ និងសូមប្រសិទ្ធិពរបវរសួស្តីមហាប្រសើរជូនដល់លោកជំទាវ និងក្រុមគ្រួសារ សូមមានសុខភាពល្អនិងទទួលពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងពេលនោះលោកជំទាវក៏បានប្រគល់ជូនកុំព្យុទ័រចំនួន០២គ្រឿង និងថេប្លេតចំនួន០៨គ្រឿងនិងកុំព្យុទ័រ ០១ គ្រឿង និងថេប្លេតចំនួន០៨គ្រឿង និងថវិកាចំនួន៥០០ដុល្លាដល់គណៈគ្រប់គ្រងសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និង ប្រគេនជូនកុំព្យួទ័រចំនួន០១គ្រឿង ដល់សាលាគណខេត្តកំពង់ឆ្នាំង និងប្រគេនបច្ច័យបួនដល់ព្រះមេគណខេត្តចំនួន៣០០ដុល្លាផងដែរ ៕ 





សុក្ខារិន