ខេត្តកំពង់ចាម

លោក ខ្លូត ចិន្តា អភិបាល នៃគណៈអភិបាល ស្រុកចំការលើ រួមនឹងក្រុមការងារ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ បាននាំអំណោយ ឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ នៅវិហារអកមោគ ភូមិស្ពឺ «ក» ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ លោក ខ្លូត ចិន្តា អភិបាលស្រុកចំការលើ បានឲ្យដឹងថា លោក និងក្រុមប្រឹក្សាស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ បានចុះសួរសុខទុក្ខ និងផ្តល់នូវអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ ដែលជាអ៊ីម៉ាំម៉ាស់ស្ជិត ហាកឹម ទួន នៅវិហារអកមោគ ភូមិស្ពឺ«ក» ឃុំជយោ និងបានផ្តល់នូវអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុក ដែលត្រូវចំណាយថវិកាអស់ចំនួន ៤៥០.០០០រៀល ។ 





លោកអភិបាលស្រុកបានបន្តថា បន្ទាប់មកក្រុមការងារ បានស្តាប់នូវបញ្ហាប្រឈម និងតម្រូវការនានា របស់អ៊ីម៉ាំម៉ាស់ស្ជិត ហាកឹម ទួន ដែលជាអ្នកគ្រប់គ្រងព្រះវិហារ អកមោគ នៅភូមិស្ពឺ«ក» ក្នុងនោះក្រុមការងារ បានផ្តល់ជូន មី ៤កេស និងម៉ាស់ ៣០ប្រអប់តូច ផងដែរ ៕