ខេត្តកំពង់ឆ្នាំង :

ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបរិបូណ៌ តំណាងឯក ឧត្តម ឈា ហន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំពន្លៃ ហ្នឹងឯកឧត្ដមអមសុភាប្រធានក្រុមការ ងារថ្នាក់ខេត្ត ចុះជួយស្រុកបរិបូ ណ៌ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០ ២១ បានឲ្យដឹងថា នៅថ្ងៃទី២២ ម្សិលមិញនេះ  ឯកឧត្តមបានដឹក នាំការងារចុះសួរសុខទុក្ខសំណេះ សំណាល និងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការ ពារ ផងដែរ ដល់ កម្មករ កម្មការិនី រោងចក្រ និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋាន ដែលពាក់ ព័ន្ធនិងជំងឺកូវីដ១៩ នៅក្នុងភូមិអូរ និងភូមិជាងហ្លួង ឃុំពន្លៃ ចំនួន ៣១គ្រួ សារ ដើម្បីចូលរួមទប់ ស្កាត់និងកាត់ផ្ដាច់ជំងឺកូវីដ១៩ កុំឲ្យរាលដាលចូលក្នុងក្រុមគ្រួសារនិងក្នុងសហគមន៍ ។






នៅក្នុងឱកាសនោះក្រុមការងារក៏បា នផ្ដល់ស្បៀងជូនទាំង ៣១ គ្រួសារដែលបានបិទខ្ទប់ផ្ទះ របស់ពួកគាត់  ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម , មី៦កញ្ចប់, ត្រី ខ៥កំប៉ុង និងទឹកត្រី ទឹកស៊ី អ៊ីវ៤ដបផងដែរ ៕