ខេត្តប៉ៃលិន៖ 

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ៖ មានករណីជនសង្ស័យគរឿងញៀន ធ្វើចត្តាឡីស័កចំនួន៣នាក់បានរត់គេចចេញពីមណ្ឌលចត្តាឡីស័កនៅក្រុងប៉ៃលិន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកតាមចាប់ខ្លួន ដោយប្រកាសតាមតេលេក្រាមឲ្យអ្នកប្រចាំការតាមគោលដៅព្រំប្រទល់ត្រួតពិនិត្យលើជនទាំង៣នាក់ ដែលបានលួចរត់គេចខ្លួន ហើយអ្នកទាំង៣នាក់នោះ មានវិជ្ជមានសារធាតុញៀននៅក្នុងខ្លួន ។






ប្រភពបន្តទៀតថា ការរត់គេចខ្លួននេះបានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១ ដោយធ្វើការបន្លំខ្លួន ដើរចេញរួចគេចតែម្តង ។  អ្នករត់គេចទាំង៣នាក់រួមមាន ៖ទី១. ឈ្មោះ ផាត់ឆាឡាផុង ឡយវិឡាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្នែរសញ្ជាតិខ្មែរកើតនៅប្រទេសថៃ នៅភូមិណៃមឿន ឃុំលឿងមឿង ស្រុកឈុំផន ខេត្តឈុំផន ប្រទេសថៃ មានទីលំនៅសព្វថ្ងៃភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។ទី២. មានឈ្មោះ ឃឹម សុគាដែន ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិតាមួង ឃុំឈូកស ស្រុកកំពុងត្រឡាច ខេត្តកំពុងឆ្នាំង សព្វថ្ងៃរស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង និងមករស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។ទី៣- ឈ្មោះ ត អែទះ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥស្លាម សញ្ជាតិខ្មែរទីកន្លែងកំណើតភូមិត្រពាំងជ្រៅ ឃុំឈូកស ស្រុកកំពុងត្រឡាច ខេត្តកំពុងឆ្នាំង បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ពាក់ព័ន្ធការរត់គេចខ្លួននេះដែរ ភ្នាក់ងារយើងបានទូរស័ព្ទទៅឯកឧត្តម ចេញញ៉ាន់ បានឲ្យដឹងថា ៖ អ្នកទាំង៣នាក់នោះជាអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវិដ-១៩ ហើយបានយកពួកគាត់មកធ្វើចត្តាឡីស័កកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ កន្លងមកគឺជិតដល់ថ្ងៃចេញហើយប្រហែលជាពួកគាត់មានផ្ទុកនូវសារធាតុញៀនទើបបានជារត់គេចខ្លួនយ៉ាងនេះ ៕